ខេត្តកំពង់ឆ្នាំង៖ ស្តាប់ទៅគឺជារឿងមិនគួរអោយកើតមាន បុរសពិការម្នាក់ ដែលរស់ក្នុងជីវភាពក្រីក្រ បែរជាមានប្រពន្ឋ២ និងប្រពន្ឋទាំង២នោះទៀតគឺជាបងប្អូននិងគ្នាទៀត ដោយ សង់ខ្ទមរស់នៅជិតគ្នា យ៉ាងសុខសាន្តរហូតដល់មានកូនដល់ទៅ១១នាក់ ពួកគាត់រស់នៅក្នុងភូមិស្រែអុក ឃុំតាំងក្រសាំង ស្រុកទឹកផុស។ ប៉ុន្តែពេលនេះបុរសជាប្តីបានធ្លាក់ខ្លួនឈឺ ៣ថ្ងៃហើយ ក្រោកពីកន្ទេលមិនរួចដោយឈឺចុកពេញពោះមិនដឹងកើតរោគអ្វីនោះឡើយ មិនហ៊ានទៅពេទ្យព្យាបាលជម្ងឺនោះទេ ព្រោះតែគ្មានប្រាក់សូម្បី១០០រៀ លដាក់លើផ្ទះនោះឡើយ។
ស្ត្រីទាំង២នាក់ ដែលត្រូវជាបងប្អូនបង្កើត និងបានយកប្តីរួមគ្នា បានអោយដឹងថា៖ ស្ត្រីបងជាប្រ ពន្ធទី១ មានឈ្មោះ ជេត ខេង អាយុ៤១ឆ្នាំ បានកូន៥នាក់ និងស្ត្រីជាប្អូនជាប្រពន្ធទី២ មានឈ្មោះ ជេត ខឿន អាយុ៤០ឆ្នាំ មានកូន៦នាក់ ចំណែកបុរសជាប្តីមានឈ្មោះ អឿន វឿន អាយុ៤៧ឆ្នាំ ពិការជើងខាងឆ្វេង និងភ្នែកម្ខាង ដោយសារជាន់មីន កាលគាត់នៅរកស៊ីកាប់ឈើ តាមបន្ទាត់ព្រុំដែនខ្មែរថៃ ក្នុងអំឡុងឆ្នាំ១៩៨៨។
ស្ត្រីទាំង២នាក់ជាប្រពន្ធបានអោយដឹងទៀតថា៖ សព្វថ្ងៃគ្រួសារគាត់ក្រីក្រខ្លាំងណាស់ គ្មានដីស្រែធ្វើទេខែវស្សា ដើរស៊ីឈ្នួលដកស្ទូង និងច្រូតកាត់ អោយគេ ចំណែកខែប្រាំងវិញ គឺត្បាញកញ្ជើលក់ ដើម្បីចិញ្ចឹមជីវិត។សព្វថ្ងៃនេះ កូនៗមិនបានរៀនសូត្រអ្វីទេ ព្រោះតែភាពក្រីក្រ និងម្យ៉ាងសាលារៀន នៅឆ្ងាយ ជាង៤គីឡូម៉ែត្រ ។ អ្វីដែលពួកគាត់កាន់តែលំបាកទៀតនោះ គ្រាដែលកំពុងតែខ្វះខាតនេះ បុរស ជាប្តី បានធ្លាក់ខ្លួនឈឺ ចុកក្នុងពោះ មិនអាចងើបពីកន្ទេលបាន មិនដឹងថាៈជាជម្ងឺអ្វីនោះទេ ។ពួកគាត់ ជាប្រពន្ឋ ទាំងពីរនាក់ បានលើកដៃសំពះ សុំក្តីមេត្តាពីសប្បុរសជន នានាសូមមេត្តាជួយឧបត្ថមដល់ គ្រួសារគាត់ផង ព្រោះពេលនេះ ក្តីលំបាកវេទនា កាន់តែខ្លាំងដោយសារតែប្តីមានជម្ងឺ គ្មានប្រាក់ព្យាបាល ។
លោកទា សៅ ជាមេភូមិស្រែអ៊ុក និងលោកស្រី ចាន់ សុក ជាក្រុមប្រឹក្សាឃុំតាំងក្រសាំង បាននិយាយដូចគ្នាថាៈ គ្រួសារខាងលើពិតជាក្រីក្រខ្លាំងណាស់ ប្តីប្រពន្ឋ រួមទាំងកូនៗបង ផងបានស៊ីឈ្នួលធ្វើស្រែ កាប់គាស់គល់ឈើអោយគេ និងកាប់ឬស្សី ត្បាញកញ្ជើលក់ ដើម្បីចិញ្ជឹមជីវិត ។ ថ្វីបើគ្រួសារនេះមានប្តី១ពីរនាក់ពិតមែនដោយសារ អាជ្ញាធរមូលដ្ឋាន មានក្តីមេត្តា បានដាក់បំបែកអោយគាត់ មានពីរគ្រួសារដាច់គ្នា ពេលមានជំនួយមកគឺបានពីរគ្រួសារ។ក្នុងនាមពួកគាត់ជាអាជ្ញធរ ភូមិ ឃុំ សូមអំពាវនាវដល់សប្បុរសជន ជិតឆ្ងាយ សូមជួយគ្រួសារខាងលើនេះផង ព្រោះពេលនេះពិតជាកំពុងជួបទុក្ខលំបាកខ្លាំងណាស់ ៕