ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារនៅស្រុករលាប្អៀរនិងក្រុងកំពង់ឆ្នាំង
នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ បានទទួលអំណោយមនុស្សធម៌ ពីក្រុមគ្រួសារ
មន្ទីរពេទ្យសម្ភពបញ្ញាក្រុងភ្នំពេញដែលមានលោកជំទាវសម្តេច គង់ សំអុល ជាតំណាងបានចុះចែកជាមួយកូនចៅដោយផ្ទាល់ដៃ នៅក្នុសាលាខេត្តកំពង់ឆ្នាំង។
លោក ហ៊ីង ភព្វ័មិនា អភិបាលរងក្រុងកំពង់ឆ្នាំងបានថ្លែថអោយដឹងថា៖ មន្ទីរពេទ្យ
សម្ភពបញ្ញានៅក្នុងទីក្រុងភ្នំពេញ គឺជារបស់កូនសម្តេច គង់សំអុល និងលោកជំទាវ ដោ
មើលឃើញការខ្វះខាតរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣៩ ខែមេសា ឆ្នាំ២០១៦នេះ តាមរយះអាជ្ញាធរខេត្ត លោកជំទាវ សម្តេច គង់ សំអុល បាននាំយក
អំណោយមនុស្សធម៌មកចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ គឺ១០០គ្រួសារមក
ពីស្រុករលាប្អៀរ និង១០០គ្រួសារទៀតមកពីក្រុងកំពង់ឆ្នាំង។
ប្រជាពលរដ្ឋទាំង២០០គ្រួសារនេះ បានទទួលអំណោយពីក្រុមគ្រួសារមន្ទីរពេទ្យស
ម្ភពបញ្ញា គឺក្នុង១គ្រួសាៗទទួលបាន៖ ទឹកបរិសុទ្ធ១ធុងធំចំណុះ២០លីត្រ ទឹកសុទ្ធដបតូច
១កេះ ខីត១កញ្ចប់ និងថវិកា២ម៉ឺនរៀលដូចៗគ្នា។
ប្រជាពលរដ្ឋក្រីក្រទាំងអស់ មានទឹកចិត្តសប្បាយរីរាយយ៉ាងខ្លាំង ចំពោះអំណោយ
មនុស្សធម៌ដ៏ថ្លៃថ្លានេះ ខណះពេលដែរពួកគាត់កំពុងជួបប្រទះនូវការខវះខាតទឹក និងសូមគោរពជូនពរ ដល់សម្តេច លោកជំទាវ និងក្រុមគ្រួសារមន្ទីរពេទ្យសម្ភពបញ្ញាទាំងអស់ សូ មជួបប្រទះតែនឹងសេចក្តីសុខគ្រប់ប្រការ និងមានជ័យជំនះគ្រប់មុខរបរ និងការងារ៕ . .