ខេត្តពោធិ៍សាត់៖រថយន្តពីគ្រឿងបានបុកគ្នារំអាទ្រាធលើផ្លូវជាតិលេខ០៥បណ្ដាលឲ្យភាគីរយន្តបង្ករនោះស្លាប់ម្នាក់ដាច់រាង្គកាយយា៉ងរន្ធត់នឹងម្នាក់ទៀតរងរបួសយា៉ងធ្ងន់ធ្ងរអំអ្នកភួមិនឹងសមត្ថកិច្ចចរាចរណ៍ទល់ភ្លឺ។ហេតុការណ៍បានកើតឡើងកាលពីវេលាមោ៉ង២នឹង០២នាទីរំលងអាទ្រាធ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ស្ថិតក្នុងភួមិក្រាំងធំ ឃុំអូសណ្ដាន់ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមលោករស់ ចំរើននាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តពោធិ៍សាត់បានឲ្យដឹងពីហេតុការនេះថា៖កាលពីរំលងអាទ្រាធយប់ស្ងាត់នោះមានករណីមួយបានកើតឡើង។ដោយដំបូងមានរថយន្តមួយគ្រឿងប្រភេទសាំយុង១២កៅអីពាក់ស្លាក់លេខ2AE.25-33 ព័ណ៍សំបកឨឡឹកបានចរាចរណ៍លើផ្លូវជាតិលេខ០៥ដោយដឹកសម្ភារះលើរថយន្តក្នុងទិសដៅពីកើតទៅលិចដែលគេអះអាងថាបានប្រើប្រាស់ល្បឿនលឿន។ស្រាប់តែពេលបើកបរមកដល់ចំនុចខាងលើត្រង់ចន្លោះគឺឡូមែ៉ត្រលេខ១៦៤នឹង១៦៥ក៍មានរថយន្តធុនធំប្រភេទហីណូមួយគ្រឿងព័ណ៍សពាក់ស្លាក់លេខព្រះសីហនុ3A.08-03 បានខូចនៅលើផ្លូវជាតិដោយកំពុងចតស្ងៀងលើចិញ្ចើមផ្លូវខាងស្ដាំដៃស្របទិសគ្នារថយន្តសាំយុ៉ងខាងលើនោះទំនងជាលឿនពេកគេចមិនទាន់វាកអឺក៍បុកចំពីក្រោយហីណូចតស្ងៀមនោះពីក្រោយមួយទំហឹងបណ្ដាលឲ្យខាងភាគីរថយន្តសាំយ៉ុងស្លាប់ម្នាក់ឈ្មោះ អ៊ុក វុទ្ធីអាយុ៣៣ឆ្នាំភេទប្រុសរស់នៅភួមិថ្មី ឃុំផ្សា ស្រុកបរិបូរណ៍ខេត្តកំពុងឆ្នាំងស្លាប់នឹងកន្លែងដោយដាច់រាងកាយខ្ទេចខ្ទីអស់នឹងម្នាក់ទៀតរងរបួសធ្ងន់ត្រូវកម្លាំងនគរបាលយើងបញ្ជូនសង្គ្រោះបន្ទាន់ទៅកាន់មន្ទីពេទ្យខេត្តពោធិ៍សាត់។
លោករស់ ចំរើន ឲ្យដឹងទៀតថា៖នគរបាលចរាចរណ៍សណ្ដាប់ធ្នាប់ស្រុកនឹងខេត្តបានអត់ងងុយទល់ភ្លឺក្នុងកាអន្តរាគមន៍ករណីនេះដើម្បីរៀបចំសពឲ្យក្រុមគ្រួសារជនរងគ្រោះដែលស្លាប់យកទៅធ្វើបុណ្យនឹងវាស់វែងទីតាំងកើតហេតុយកវត្ថុតាងសងខាងទៅស្នងកាដោះស្រាយផ្លូវច្បាប់ជាក្រោយនៅស្នងការខេត្ត៕