មណ្ឌលគិរី៖គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយខ្លួនឯង គឺរថយន្តយីឌុបពាក់ស្លាក់លេខៈភ្នំពេញ3B-9246បានផ្ទុកស៊ីម៉ងន៍ក្នុងរថយន្តជាច្រើនតោន ក្រឡាប់នៅលើកំណាត់ផ្លូវជាតិលេខៈ76Aត្រង់ចំណុចទីស្នាក់ការកងរាជអាវុធហត្ថ ស្ថិតនៅក្នុងភូមិពូជូ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៣០ខែមេសាឆ្នាំ២០១៦នេះ វេលាម៉ោង៦នឹង៣០នាទី ដោយរថយន្តយីឌុបខាងលើផ្ទុកស៊ីម៉ងន៍ចំនួន២៦តោន ពេលឡើងចំណោទផ្លូវកោង ក៏មានរថយន្តមួយបើកបញ្ច្រាស់ទិសគ្នាមកចំពីមុខ ពេលនោះរថយន្តយីឌុបក៏បានបើកគេចរថយន្តនោះ បណ្តាលក្រឡាប់រងការខូចខាតនៅចិញ្ចើមផ្លូវ និងប្រព័ន្ធលូបង្ហូរទឹកនៅចំនុចនោះ ចំណែករថយន្តរងការខូចខ្ទិចខ្ទីទាំងស្រុង ហើយអ្នកបើកបរ និងព្រូរថយន្តរងរបួសស្រាល ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យបង្អែកក្រុងសែនមនោរម្យ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តយីឌុបដែលផ្ទុកស៊ីម៉ងន៍ក្រឡាបនេះ គឺដឹកស៊ីម៉ងន៍ចេញតាមច្រកទ្វេរភាគីកម្ពុជាវៀតណាមបាលឺ ស្ថិតនៅក្នុងស្រុកស្នួល ខេត្តក្រចេះ យកទៅលក់នៅខេត្តរតនៈគិរី ក្នុងនោះក៏មានដាក់ការសង្ស័យចំពោះស៊ីម៉ងន៍នោះដែរថាប្រហែលជាមិនមានការបង់ពន្ធស្របច្បាប់នោះទេ ហើយពេលដែលរថយន្តនេះក្រឡាប់ មិនឃើញមានសមត្ថកិច្ចជំនាញចុះទៅវាយតម្លៃការខូចខាតចិញ្ចើមផ្លូវ និងប្រព័ន្ធលូដែលជាដែលទ្រព្យសម្បត្តិរបស់រដ្ឋនោះទេ ៕