នៅព្រឹកថ្ងៃទី០១ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរខេត្តកំពត ក្រោមកិច្ចរៀបចំដោយមន្ទីរការងារបណ្តុះបណ្តាល និងវជ្ជាជីវៈខេត្ត បានធ្វើពិធីជួបសំណេះសំណាលជាមួយ កម្មករ កម្មរនីប្រមាណជាង៣០០នាក់ នៅក្នុងឱកាសពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣០ នៃទិវាពលកម្មអន្តរជាតិ០១ឧសភា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តកំពត ក្រោមអធិបតីភាពលោកជំទាវយូ-សុគន្ធអភិបាលរងខេត្ត។