សព្វាវុធ​៥​ប្រភេទ​របស់​អាមេរិក​ដែល ចិន​ភ័យខ្លាច​បំផុត

0

​ ( រូបភាពវីដេអូ ) ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ចិន​បាន ផលិត​សព្វាវុធ​ទំនើបៗ​ជាច្រើន​ដែល អាច​ទប់ទល់​រាល់​សព្វាវុធ​របស់​អាមេរិក និង​លោកខាងលិច ប៉ុន្ដែ​មាន​សព្វាវុធ របស់​អាមេរិក​៥​ប្រភេទ​ដែល​ចិន​ព្រួយ បារម្ភ​យ៉ាងខ្លាំង ដោយ​គ្មាន​វិធីសាស្ដ្រ ទប់​ទល់នឹង​អាវុធ​ទាំងនោះ ។ អាវុធ​៥ ប្រភេទ​នោះ​រួមមាន នាវា​ផ្ទុក​យន្ដហោះ ប្រភេទ Ford នាវាមុជទឹក​ប្រភេទ Verginia យន្ដហោះ​ចម្បាំង​បំបាំងកាយ F-22 និង F-35 យន្ដហោះ​ទម្លាក់​គ្រាប់ B-2 ។​ ​

សារព័ត៌មាន Want Daily របស់ តៃវ៉ាន់​កាលពី​ថ្ងៃទី​២០ ឧសភា បាន​ផ្សព្វ ផ្សាយ​ពី​អាវុធ​ទំនើប​របស់​អាមេរិក​៥ ប្រភេទ​ដែល​ធ្វើឱ្យ​ចិន​ព្រួយបារម្ភ ។ សព្វាវុធ​ទាំងនោះ មិនអាច​រក​ដៃគូ​ប្រៀប ប្រដូច​បានឡើយ ហើយ​ចិន​ក៏​មិនមែន ជា​ដៃគូ​នៃ​អាវុធ​ទាំង​៥​ប្រភេទ​នោះដែរ ។

ចិន​មិនមែនជា​ដៃគូ​អាមេរិក​គឺជា​ការពិត ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ ពិសេស​តាំងពី​សង្គ្រាមត្រជាក់ ហើយ បើទោះបី​ពេលនេះ ចិន​មាន​ភាព​រីក ចម្រើន​ពី​វិស័យ​យោធា ក៏​មិនអាច ប្រដេញ​បច្ចេកវិទ្យា​សព្វាវុធ​របស់​អាមេរិក​បានឡើយ ។ ​នាវា​ផ្ទុក​យន្ដហោះ​ប្រភេទ Ford នាវា​ផ្ទុក​យន្ដហោះ​ដើរ​ដោយ​ថាមពល បរមាណូ ប្រភេទ Ford ដែលជា​នាវា​ថ្មី បំផុត​របស់​អាមេរិក​និង​ដាក់ឱ្យ​ប្រើប្រាស់ នៅ​ឆ្នាំ​២០១៦ ។

នៅលើ​នាវា​នោះ​មាន សព្វាវុធ​ទំនើបៗ​បំផុត​របស់​អាមេរិក ។ នៅលើ​នាវា​នោះ​មាន ប្រព័ន្ធ​បាញ់​កាំជ្រួច មី​ស៊ី​ល​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិក ប្រព័ន្ធ ការពារ​ដែន​អាកាសច​ម្រុះ ។ បច្ចេក វិទ្យា​នៅលើ​នាវា​ផ្ទុក​យន្ដហោះ​នោះ ចិន មិនអាច​ក្ដោប​ក្ដាប់​បានឡើយ ។ លើស ពីនេះ​ទៅទៀត អាច​ទប់ទល់​រាល់​ការ​វាយ ប្រហារ​របស់​សត្រូវ​បាន​យ៉ាងខ្លាំង​ប្រសើរ​។ ​យន្ដហោះ​ចម្បាំង​បំបាំងកាយ F-22 Raptor យន្ដហោះ​ចម្បាំង​បំបាំងកាយ F-22 Raptor ជា​យន្ដហោះ​ជំនា​ន់ទី​៥ ដែលមាន ភាពទំនើប​បំផុត​នៅលើ​ពិភពលោក​ត្រូវ បានដាក់​ឱ្យប្រើ​ប្រាស់ ។ ចំណុច​ដែល​ចិន ព្រួយបារម្ភ​លើ​យន្ដហោះ​ខាងលើ ដោយ សារ​តែ​ចិន​មិនទាន់មាន​យន្ដហោះ​ចម្បាំង បំបាំងកាយ ។

យន្ដហោះ​ប្រភេទ​នេះ​មាន ល្បឿន​លឿន​និង​បំបាំងកាយ​ពី​ប្រព័ន្ធ​រ៉ា​ដា សត្រូវ​បាន​យ៉ាង​ល្អ ។ លើសពីនេះ​ទៅ ទៀត យន្ដហោះ​នោះ​អាច​បើក​គេច​ពី គ្រាប់​មី​ស៊ី​ល​ប្រដេញ​បាន​យ៉ាង​ល្អ​ទៀត ផង ។ ​នាវាមុជទឹក​ប្រភេត Verginia នាវាមុជទឹក​ប្រភេទ​នេះ​មាន​សមត្ថ ភាព​និង​បទពិសោធ​ខ្ពស់​ក្នុងការ​ធ្វើសង្គ្រាម នៅលើ​ដែនទឹក ។

នាវា​នោះ​ដើរ​ដោយ ថាមពលបរមាណូ ដោយ​បំពាក់​ស​ព្វា វុ​ធ​ទំនើបៗ​ក្នុងនោះ​មាន​កាំជ្រួច​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​បរមាណូ អាច​វាយ ប្រហារ​សត្រូវ​បាន​យ៉ាង​ល្អ​។ ចំណែក​ចិន បទពិសោធន៍​ក្នុងការ​ធ្វើសង្គ្រាម​នៅលើ ដែនទឹក​ដូចជា​គ្មាន​ទាល់តែសោះ ហើយ ការ​ប្រមាញ់​នាវាមុជទឹក​របស់​ចិន​ក៏​មិន ទាន់​មាន​ភាពទំនើប អាច​តាម​ប្រកៀក អាមេរិក​នោះឡើយ ។ ​

យន្ដហោះ​ទម្លាក់​គ្រាប់ B-2 Spirit នៅពេល​ដែលមាន​សង្គ្រាម​វាយ ប្រហារ​តាម​ដែនអាកាស យន្ដហោះ ទម្លាក់​គ្រប់ B-2 របស់​អាមេរិក​អាច ទម្លាក់​គ្រាប់​វាយលុក​ទៅលើ​គោលដៅ បាន​យ៉ាង​ល្អប្រសើរ ។ យន្ដហោះ​នោះ អាច​បំពាក់​គ្រាប់បែក​នាំ​ផ្លូវ​តាម​ផ្កាយ រណប​វាយប្រហា​ទៅលើ​គោលដៅ​ដែល មាន​ទម្ងន់​រហូតដល់​៤០​តោន ។ យន្ដ ហោះ​ទម្លាក់​គ្រាប់​នោះ អាច​វាយលុក នៅ​គ្រប់​គោលដៅ​ក្នុង​ទឹកដី​ចិន ដោយ វា​អាច​ហោះហើរ​បាន​រាប់ពាន់​គីឡូម៉ែត្រ​។ យន្ដហោះ​ទម្លាក់​គ្រាប់ B-2 គឺមាន​សមត្ថ ភាព​បំបាំងកាយ​ពី​ប្រព័ន្ធ​រ៉ា​ដា​របស់​សត្រូវ ថែម​ទៀតផង ។ ​

យន្ដហោះ​ចម្បាំង F-35 Lightning II ​យន្ដហោះ​ចម្បាំង ប្រភេទ​នេះ​មាន ភាពទំនើប​ពី​ប្រព័ន្ធ​បំបាំងកាយ ដូច្នេះ ចិន​ត្រូវខិតខំ​ថែមទៀត ដើម្បី​តាម​ឱ្យ ទាន់​បច្ចេកវិទ្យា​ប្រភេទ​យន្ដហោះ​នោះ ។ F-35 មានតម្លៃ​ថៃ ប៉ុន្ដែ​សមត្ថភាព​បំបាំង កាយ​ក៏ដូចជា​កម្លាំង​អាកាសយានិក ដែល​ប្រើប្រាស់ យន្ដហោះ​ប្រភេទ​នេះ សុទ្ធសឹងតែ​ជា​អ្នកមាន​ទេពកោសល្យ ខ្ពស់ ។ ពេលនេះ​មិនទាន់មាន​យន្ដហោះ ចម្បាំង​ប្រទេស​ណាមួយ​ប្រៀបប្រដូច​នឹង យន្ដហោះ​ខាងលើ​បានឡើយ ។ ជាមួយនឹង​សព្វាវុធ​ទំនើបៗ​ខាងលើ របស់​អាមេរិក មិនថាឡើយ​ចិន សូម្បី តែ​ប្រទេស​ដែលមាន​វិស័យ​ឧស្សាហកម្ម សព្វាវុធ​ខ្ពស់​ដូចជា​រុស្ស៊ី ក៏ត្រូវ​ស្ញប់ស្ញែង ភ័យខ្លាច​ផងដែរ ។

មូលហេតុ​ដែល អាមេរិក​អភិវឌ្ឍ​វិស័យ​យោធា​សព្វាវុធ ដែលមាន​បច្ចេកវិទ្យា​ខ្ពស់​ដែល​ប្រទេស ទាំងឡាយ​មិនអាច​តាម​ទាន់ ដោយសារ តែ​អាមេរិក​បាន​ចំណាយ​ប្រាក់​សម្រាប់ ការពារជាតិ​ច្រើន​មហាសាល គឺ​ច្រើន ជាង​ប្រទេស​ចំនួន​១០​បូក​បញ្ចូល​គ្នា ក្នុង នោះ​មាន​ទាំង​ចិន រុស្ស៊ី ជប៉ុន ក៏​មិន​ស្មើ នឹង​អាមេរិក​ដែរ ៕