មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​បានរៀបចំ​យុទ្ធនា​ការចាក់​ថ្នាំ​ការពារ​ជម្ងឺ​បូស​ខ្យល់ ដល់​គោ ក្របី​

0

កំពង់ធំ=នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុតសំអន អភិបាលនៃគណះអភិបាល ខេត្តកំពង់ធំបានអញ្ចើញចូលរួម ក្នុងពិធីបើកយុទ្ធនាការចាក់ថ្នាំការពារជំងឺឆ្លងដល់.សត្វគោ ក្របី នៅភូមិសាន់គរ (ខ) 13138908_1769877626632129_5910291085838965436_nឃុំសាន់គរស្រុកំពង់ស្វាយ.ខេត្តកំពង់ធំ និងបន្តដំណើរ ពិនិត្យមើលស្ថានភាពគ្រោងរៀបចំពិធីបុណ្យខួបគំរប់២៥៦០ឆ្នាំនៃព្រះពុទ្ធសាសនានៅវត្ត ពាមមេត្រីព្រៃប្រស់ ព្រមទាំងប្រកេន ភេសជ្ជះទឹកបរិសុទ្ធដល់ព្រះចៅអធិការផងដែរ ក្នុងការចាក់ថ្នាំការពារជម្ងឺបូសខ្យល់ដល់គោក្របី រៀបចំដោយមន្ទីរកសិកម្មខេត្តកំពង់ធំ មានការចូលរួមពីលោកអភិបាលស្រុក មន្ត្រីមន្ទីរកសិកម្មនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។13101032_1723683767870689_510533318_nលោកចាន់បញ្ញាវ័ន្ធប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបានលើកឡើងពីស្ថិតិសត្វគោក្របីមានចំនួនសរុប ១៩៩.៦៦៤ ក្បាល ក្នុងនោះសត្វគោមានចំនួន ១៦៥.៣៤៩ ក្បាល និង សត្វក្របីមានចនួន ៣៤.៣១៥ ក្បាល ។ ស្ថានភាព សត្វបក្សី និងសត្វជ្រូកពុំមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយឡែក សត្វគោ ក្របីចាប់ពីថ្ងៃទី ១២ ខែ មីនា រហូតមកដល់ពេលនេះ មានផ្ទុះជម្ងឺបូសខ្យល់ គោ ក្របី មានចំនួនបួនស្រុក គឺស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកស្ទោង និងស្រុកកំពង់ស្វាយ ហើយ គោក្របីឈឺមានចំនួន ២៨៤ក្បាល ក្នុងនោះក្របីមានចំនួន៩៥ ក្បាល ។ ការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបានព្យាបាលសត្វចំនួន២៤១ក្បាលនិងស្លាប់ចំនួន ៤៣ ក្បាល ក្នុងនោះក្របីមានចំនួន១៥ ក្បាល ហើយបានចុះចាក់ថ្នាំការពារជម្ងឺបូសខ្យល់បានចំនួន១៦៤១ ក្បាល ក្នុងនោះក្របីចំនួន ១៧០ ក្បាល ។13115406_1723683311204068_711173542_n

ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ សំណូមពរឲ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចូលរួមជាមួយជំនាញដើម្បីចាក់ថ្នាំ ការពារទប់ស្កាត់នូវជម្ងឺឆ្លងសត្វ និងជួយរាយការណ៍ពីស្ថានភាពជម្ងឺសត្វទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាលប្រចាំស្រុក ត្រូវចូលរួមធ្វើការចាក់ថ្នាំការពារឲ្យបាន១០០% ការចិញ្ចឹមសត្វកុំឲ្យលែងស៊ីតាមវាល តាមព្រៃពុំមានខ្សែចងត្រឹមត្រូវ មន្ត្រីជំនាញត្រូវបង្កើនការផ្សព្វផ្សាយពីជម្ងឺសត្វឲ្យបានទូលំទូលាយ ៕ប៊ុន រិទ្ធី13124675_1769877823298776_1299323131698523684_n13115360_1723683431204056_549672869_nImage1713115408_1723683744537358_870552372_nImage18