( រូបភាពវីដេអូ) ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung មានប្រសាសន៍មុន ពេលបើកកិច្ចប្រជុំសភានៅថ្ងៃទី២០ ឧសភា ជុំវិញករណីចិនដាក់ស្ថានីយខួង ប្រេងនៅដែនសមុទ្រវៀតណាម និងមាន នាវាចម្បាំងរាប់សិបគ្រឿងនោះ។ លោក Nguyen Sinh Hung បញ្ជាក់ថា “សន្ដិភាព និងសន្ដិសុខកំពុងតែរងការ គំរាមកំហែង” ។ ប្រធានរដ្ឋសភាវៀតណាមបានបន្ដ ទៀតថា “យើងបានដឹងពីស្ថានភាពប្រែ ប្រួលនៅដែនសមុទ្រខាងត្បូងមានការ ប្រែប្រួលស្មុគស្មាញពិបាកប៉ាន់ស្មាន ”។
លោកបន្ដទៀតថា សកម្មភាពរបស់ចិន គឺជាការបំពានទាំងស្រុងដល់អធិបតេយ្យ ភាព ស្ថិរភាពរបស់វៀតណាម ។ សកម្ម ភាពទាំងនោះបានបំពានទៅនឹងច្បាប់ អន្ដរជាតិស្ដីពីដែនសមុទ្រឆ្នាំ១៩៨២ ។ ចំពោះស្ថានភាពខាងលើលោក Nguyen Sinh Hung បន្ដទៀតថា ពលរដ្ឋ វៀតណាមទាំងមូល ទាំងក្នុងនិងក្រៅ ប្រទេសបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង។ លើសពីនេះទៅទៀត សហគមន៍អន្ដរជាតិ ក៏បានព្រួយបារម្ភពីការឈ្លានពានបង្កឱ្យ មានភាពតានតឹងនៅដែនសមុទ្រចិន ភាគខាងត្បូង ។
នៅថ្ងៃទី២១ឧសភា សភាវៀតណាម បន្ដប្រជុំពិភាក្សាស្ដីពីស្ថានភាពនៅតំបន់ សមុទ្រភាគខាងត្បូងឈានចូលថ្ងៃទី២ ហើយ ។ កិច្ចប្រជុំនោះធ្វើឡើងក្រោយ ពេលចិនដាក់ស្ថានីយខួងប្រេងនៅតំបន់ សមុទ្រក្នុងអធិបតេយ្យភាពសេដ្ឋកិច្ច វៀតណាម ។ សហគមន៍អន្ដរជាតិបានអំពាវនាវ ឱ្យរក្សាការអត់ធ្មត់ជៀសវាងហេតុការណ៍ អាក្រក់កើតឡើងលើសពីសមត្ថភាព គ្រប់គ្រង អាចក្លាយទៅជាសោកនាដ កម្ម ។
អង្គការសហប្រជាជាតិក៏បាន អំពាវនាវឱ្យស្វែងរកដំណោះស្រាយដោយ សន្ដិវិធីបញ្ចប់ភាពតានតឹង ។ សារព័ត៌មានជាច្រើនរបស់លោក ខាងលិចបានផ្សព្វផ្សាយថា សកម្មភាព ទាំងនោះរបស់ចិន នឹងធ្វើឱ្យចិនស្ថិតនៅ ឯកោពីសហគមន៍អន្ដរជាតិ កាលពីពេល កន្លងមកថ្មីៗ មេបញ្ជាការកងទ័ពចិន បានប្រកាសពេលបំពេញទស្សនកិច្ចអា មេរិកថា “ចិននឹងមិនដកស្ថានីយរុក រកប្រេងពីដែនសមុទ្រនោះឡើយ”៕