​ឥណ្ឌា អញ្ជើញ មេដឹកនាំ ប៉ា​គី​ស្ថាន ចូលរួម ក្នុង​ពិធី​ស្បថ កាន់តំណែង នាយករដ្ឋមន្ត្រី

0

( រូបភាពវីដេអូ ) ​ប្រទេស​ឥណ្ឌា បានធ្វើការ​អញ្ជើញ​ជា​ផ្លូវការ ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ប៉ា​គី​ស្ថាន ណា​វ៉ា​ហ៍ ហ្សា​រី​ហ្វ ឲ្យ​ចូលរួម​ក្នុង​ពិធី​ស្បថ ឡើងកាន់តំណែង នាយករដ្ឋមន្ត្រី​ឥណ្ឌា ថ្មី​គឺ លោក ណារិន​ដ្រា មូ​ឌី ដែល​ទើប​ជាប់ឆ្នោត​ជា​ស្ថាពរ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​, នេះ​បើ តាម​ការដកស្រង់​អត្ថន័យ ពី​សារព័ត៌មាន ក្នុង តំបន់​នៅ​ថ្ងៃ​ពុធ ទី​២១ ខែឧសភា ឆ្នាំ ២០១៤​។​ ​ក្រៅពីនេះ ទីក្រុង​ញូ​ដេលី ក៏បាន​អញ្ជើញ​ផងដែរ នូវ​បណ្តា​ប្រមុខរដ្ឋ​នានា នៅលើ​សកលលោក ដែលជា​មិត្តភក្តិ​របស់ខ្លួន ជាពិសេស​នោះ គឺ​បណ្តា​ប្រទេស​នៃ សមាគម​អាស៊ី​ខាងត្បូង​សម្រាប់ កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ ឲ្យ​ចូលរួម​ពិធី​ដ៏​អធិកអធម​ខាងលើ នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ ២០១៤ ខាងមុខនេះ​។

គ្រប់គ្នា​បានដឹងថា លោក មូ​ឌី គឺជា​មិត្ត​ស្និទ្ធស្នាល ជាមួយនឹង​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ដូច្នេះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ នឹង​ផ្លាស់ប្តូរ​ប្រសើរ​ឡើងទៅ​ថ្ងៃមុខ​។​ ​ក្នុងន័យនេះ​លោក មូ​ឌី ក៏បាន​អំពាវនាវ​ថែមទៀត ឲ្យ​ប្រទេស​ប៉ា​គី​ស្ថាន​បញ្ឈប់​នូវ​រាល់​សកម្ម គឃ្លើន​ទាំងអស់​ប្រឆាំងនឹង​ឥណ្ឌា ជា​ថ្នូរ​នឹង​ការកសាង​ទំនាក់ទំនង ឲ្យ​បាន​ប្រសើរ​ឡើងវិញ រវាង​ប្រទេស​ដែលមាន​សក្តានុពល​ខ្លាំង ក្នុង​តំបន់​ទាំងពីរ​នេះ​។

ទោះបីជា​បែបនេះ​ក៏ដោយ គណកម្មការ​ជាន់ខ្ពស់​របស់​ប៉ា​គី​ស្ថាន ដែល មាន​មូលដ្ឋាន​នៅ​ទីក្រុង ញូ​ដេលី បាន​បដិសេធ នូវ​រាល់​ភាពមិន​ទាន់​ផ្លូវការ​ទាំងឡាយ ដែល​លើកឡើង ដើម្បី​ផ្សះផ្សា​ទំនាក់ទំនង​រវាង​ប្រទេស ជិតខាង​ទាំងពីរ​នេះ​៕