ខេត្តព្រះសីហនុ៖ បឹងធម្មជាតិមួយកន្លែងមានទីតាំងជាប់ឆ្នេរឯករាជ្យស្ថិតក្នុងសង្កាត់3ក្រុងព្រះសីហនុ,ដែលគេហៅថាបឹងព្រែកទប់ ពេលនេះបានរីងជាស្ថាពរហើយគិតត្រឹមថ្ងៃទី30មេសា2016នេះ។បច្ចុប្បន្ននេះគេសង្គេតឃើញមានពលរដ្ឋមួយចំនួនបាននាំគ្នាចុះចាប់ត្រីយ៉ាងយកធ្វើជាអាហារព្រោងព្រាតពេញបឹង។
អ្នកខ្លះរាវ អ្នកខ្លះរុត ខ្លះអូសមង ខ្លះបង់សំណាញ់ ខ្លះវាយនឹងដំបង។ប្រភពពីអ្នកខេត្តព្រះសីហនុឲដឹងថា៖បឹងព្រែកទប់នេះពីដើមមានទំហំធំធេងណាស់ ហើយមិនដែលរីងដូចឆ្នាំនេះទេ។ តែសព្វថ្ងៃដោយសារតែមានការចាក់ដីរំលោភយកពីបុគ្គលមានលុយមានអំណាចខ្លះជាបន្តបន្ទាប់មកបានបណ្តាលឲបឹងនេះទៅជារួមតូចហើយរាក់ទៅៗជាលំដាប់រហូតឈានដល់រីងដូចសព្វថ្ងៃនេះ។គួរបញ្ជាក់ថាទីតាំដីចំណីបឹងព្រែកទប់ដែលបានរងការទន្ទ្រានកាន់កាប់នេះភាគច្រើនឃើញមានឈ្មោះក្នុងបញ្ជីរក្បាលដីអ្នកកាន់កាប់ចំនួន263ក្បាលដីថ្មីទៀតគឺភាគច្រើនជាមន្ត្រីនិងឈ្មួញមានទ្រព្យធនចាយមិនអស់។
(ជូនភជាប់មកជាមួយនូវបញ្ជីឈ្មោះអ្នកមានចំណែកកាន់កាប់លេខក្បាលដីថ្មីដែលត្រៀចេញបណ្ណ័បន្ត)ពលរដ្ឋសំណូមពរដល់សម្តេចតេជោសែនសូមជួយអន្តរាគមន៍ឲមានការស្តារបឹងនេះឡើងវិញសំរាប់យកទឹកប្រើប្រាស់នៅក្រុងព្រះសីហនុនាពេលខាងមុខ។
ពលរដ្ឋខ្លះទៀតស្នើឲស្រាវជ្រាវរកចាប់អ្នកដែលរំលោភនិងអ្នកឃុបឃិតយកដីចំណីបឹងព្រែកទប់នេះឲមកទទួលទោសតាមច្បាប់។(សូមស្តាប់ការលើកឡើងរបស់ពលរដ្ឋខេត្តព្រះសីហនុខ្លះ)ដោយឡែកលោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជាធ្លាប់មានប្រសាសន៍ថា៖សូមអាជ្ញធរខេត្តពិនិត្យឡើងវិញចំពោះតំបន់បឹងព្រែកទប់នេះនិងធ្វើរបាយការណ៍ជូនថ្នាក់ជាតិដើម្បីឈានដល់ការដកហូតដីពីអ្នកកាន់កាប់ដោយភាពមិនប្រក្រតីមកដាក់ជាសម្បត្តិរដ្ឋវិញ។ជាការឆ្លើយតបចំពោះកង្វល់និងសំណូមពររបស់ពលរដ្ឋ
លោកប្រាក់ប្រាកដប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មឲដឹងថា៖គ្មានផែនការស្តារបឹងនេះឲជ្រៅឡើងវិញទេព្រោះខ្លាចទឹកប្រៃជ្រាបចូល…។
(ស្តាប់ការបញ្ជាក់របស់លោក ប្រាក់ ប្រាកដ)រីឯលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបញហជាក់ថា៖អាជ្ញាធរក្រុងនិងជំនាញបាននឹងកំពុងធ្វើកិច្ចការនេះជាជំហ៊ានៗហើយដើម្បីឈានដល់ការដាក់បឹងនេះជាតំបន់ការពារដោយព្រះរាជក្រឹត្យនាពេលខាងមុខ…។
(ស្តាប់ការបញ្ជាក់របស់លោកអ៊ី សុខឡេង,អភិបាលក្រុងព្រះសីហនុ)ដោយ សាវ៉ុន