​មុខសញ្ញា​ចោរកម្ម​និង​ទទួលផល​ចោរកម្ម​៥​នាក់ ត្រូវបាន​ ​នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព បានសម្រេច​តែ​រត់​មិន​រួច​

0

 

(ភ្នំពេញ)៖ជនសង្ស័យជាមុខសញ្ញាចោរកម្មនិងទទួលផលចោរកម្មចំនួន៥នាក់ ដែលតែងតែធ្វើសកម្មភាពវាយយក លុយទូរស័ព្ទរួមទាំងសម្ភារៈផ្សេងៗតាមសាលារៀនហើយយកទៅលក់ដោយសម្ងាត់នោះត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវនិថប្រជាការពារស្រាវជ្រាវដេញតាមប្រម៉ាញ់ចាប់ខ្លួនភ្លាមៗបន្ទាប់ពីជនត្រូវសង្ស័យទាំងនោះបានគំរាមយកទូរស័ព្ទដៃនិងថវិការពីក្មេងរងគ្រោះម្នាក់បង្ករឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៦ ស្ថិតនៅត្រង់ចំណុចទល់មុខវិទ្យាល័យ ឫស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

លោក តូច គឹមសុង នាយប៉ុស្ដិ៍ឫស្សីកែវបានឲ្យដឹងថា មុខសញ្ញាចោរកម្មដែលតែងតែវាយឫគំរាមយកលុយទូរស័ព្ទរួមទាំងសម្ភារៈផ្សេងៗតាមផ្ទះសាលារៀន១ឈ្មោះអៀម ពៅ ភេទប្រុស អាយុ១៩ឆ្នាំ ២ឈ្មោះវ៉ាន់ ជីវ័ន្ដ ភេទប្រុស អាយុ១៨ឆ្នាំ ៣ឈ្មោះសុ ពី ភេទប្រុស អាយុ១៩ឆ្នាំ
ជនសង្ស័យទាំង៣នាក់មានមុខរបរនិងស្នាក់នៅមិនពិតប្រាកដ ៤ឈ្មោះសុខ ស៉ីថា ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបររត់តុលក់ម៉ីឆា ស្នាក់នៅក្រោយស្ថានីយ៍ ទូរទស្សន៍CTN ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។លោក តូច គឹមសុង នាយប៉ុស្ដិ៍ឫស្សីកែវបានបន្តថា ចំណែកជនត្រូវជាប់ សង្ស័យទទួលផលចោរកម្មម្នាក់ទៀតឈ្មោះតុង លីថេ ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅភូមិ មិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ លោកនាយប៉ុស្ដិ៍ ឫស្សីកែវបានបន្តទៀតថា ជនរងគ្រោះមានឈ្មោះម៉ាច វិសាល ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៦នៃសាលា បឋមសិក្សាឫស្សីកែវ ស្នាក់នៅផ្ទះគ្មានលេខ តាមបណ្ដាយ ផ្លូវសាលាដែក ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។photo_2016-06-02_07-35-39 photo_2016-06-02_07-35-46 photo_2016-06-02_07-35-43 photo_2016-06-02_07-35-41

លោក តូច គឹមសុង បានបញ្ជាក់ថា មុនកើតហេតុ ក្មេងរង គ្រោះកំពុងអង្គុយលេងនៅក្នុងសាលាបឋមសិក្សាឫស្សីកែវក៍លិចមុខជនត្រូវសង្ស័យទាំង៤នាក់មកធ្វើសកម្មភាពច្របាច់ក ក្មេងរងគ្រោះគំរាមយកទូរស័ព្ទដៃម៉ាកអិនចុចពិល ១គ្រឿងនិងថវិការចំនួន២០០០០៛(ពីរម៉ឺនរៀល)រួចក៍រត់គេចខ្លួនបាត់ស្រមោលខណៈនោះក្មេងប្រុសរងគ្រោះបានរត់ឆ្លេឆ្លាមកប្រាប់ឪពុកម្ដាយនិងប្ដឹងនគរបាលប៉ុស្ដិ៍ឫស្សីកែវរួមនិងប្រជាការពារដើម្បីឲ្យជួយអន្តរាគមន៍។ដោយឡែកជនត្រូវសង្ស័យទាំង៤នាក់ក្រោយពីធ្វើសកម្មភាពបានយកទូរស័ព្ទទៅលក់ឲ្យជនត្រូវជាប់សង្ស័យម្នាក់ទៀតក៍ត្រូវបានកម្លាំងនគរបាលមូលដ្ឋានស្រាវជ្រាវរកឃើញឃាត់ខ្លួនភ្លាមៗទាំង៥នាក់តែម្ដងរួមជាមួយវត្ថុតាង ។

សូមបញ្ជាក់ថា ចំពោះទូរស័ព្ទដៃ១គ្រឿងនិងថវិការចំនួន ២០០០០៛បន្ទាប់ពីសមត្ថកិច្ចស៉ើបអង្កេតរួចរាល់បានប្រគល់ជូនជនរងគ្រោះវិញផងដែរ តែសម្រាប់ ជនត្រូវសង្ស័យ ពាក់ព័ន្ធអំពើចោរកម្មនិងទទួលផលចោរកម្មទាំង៥នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីចាត់ការតាមនិតិវិធី ៕ហាស់ កំសាន្ស