ខេត្តមណ្ឌលគិរី បានរៀបចំ​ពិធី​អប់អរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​១៣០ នៃ​ទិវា​ពល កម្ម​អន្តជាតិ ១​ឧសភា​ឆ្នាំ​២០១៦​

0

មណ្ឌលគិរី៖នៅព្រឹកថ្ងៃទី០២ខែឧសភាឆ្នាំ២០១៦នេះ នៅលើព្រលានយន្តហោះ ជិតរង្វង់មូល គោព្រៃ ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរខួបអនុ ស្សាវរីយ៍លើកទី១៣០ នៃទិវាពលកម្មអន្តជាតិ១ឧសភាឆ្នាំ២០១៦ ក្រោមវត្តមាន ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមាន ការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំ វិញខេត្ត ក្រុមហ៊ុននិយោជិក សិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួន៧៨០នាក់ ។
យោងតាមរបាយការណ៍របស់មន្ទីរមុខងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរីបានឲ្យ ដឹងថា សហគ្រាសដែលចុះបញ្ជីការួច សរុបចំនួន៤៦សហគ្រាស ក្នុងនោះ សហគ្រាសបញ្ជីកា ក្នុងខេត្តមានចំនួន៣០ និងបិទឈប់ដំណើការចំនួន០២សហគ្រាស មានកម្មករនិយោជិក ចំនួន៨១៦នាក់ ស្រីចំនួន១៩៦នាក់ និងចុះបញ្ជីកានៅរាជធានីភ្នំពេញចំនួន១៦សហគ្រាស ក្រុមហ៊ុន។ ហើយនៅក្នុងត្រីមាសទី១ឆ្នាំ២០១៦នេះ មន្ទីរបានចុះអធិការកិច្ចចំនួន៦៧លើក មានក្រុមហ៊ុនគ្រឹះស្ថាន សេវាកម្ម សិប្បកម្ម ចំនួន១៧៥សហគ្រាស ក្នុងនោះក្រុមហ៊ុន កសិឧ ស្សាហកម្មដាំកៅស៊ូ ម្រេច និងដាំស្រល់ចំនួន២៦ក្រុមហ៊ុន ផ្នែកគ្រឹះស្ថានចំនួន៧ សិប្បកម្ម ចំនួន៣៤សហគ្រាស សេវាកម្មចំនួន៨៥ ក្រុមហ៊ុនសិក្សាស្រាវជ្រាវរុករករ៉ែលោហចំនួន២២ ក្រុមហ៊ុន និងសហគមន៍រ៉ែមាសចំនួន០១កន្លែង ។photo_2016-06-02_07-36-24 photo_2016-06-02_07-36-18 photo_2016-06-02_07-36-13 photo_2016-06-02_07-36-11 photo_2016-06-02_07-36-09
ថ្លែងនៅក្នុងពិធីនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមាន ប្រសាសន៍ថា កម្មករនិយោជិតនៅក្នុងប្រទេសកម្ពុជា មានចំនួនជាង១លាននាក់ ហើយការ រៀចំទិវានេះឡើង ដើម្បីលើកកម្ពស់នៅសិទ្ធិសេរីភាព របស់កម្មករនិយោជិក ដែលធ្វើការ នៅតាមបណ្តាក្រុមហ៊ុន សហគ្រាស មានលទ្ធភាពក្នុងការបើកប្រាក់ពលកម្ម ព្រមទាំងបាន ឈប់សម្រាក់នៅថ្ងៃបុណ្យជាតិ ដែលច្បាប់បានកំណត់ ដើម្បីឲ្យកម្មករនិយោជិកបាន ចុះទៅ សាកសួរសុខទុក្ខបងប្អូននៅស្រុក ព្រមទាំងលើកកម្ពស់ នូវសុខុមាលភាពរបស់កម្មករ និយោ ជិក ។ ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាល បាននិងកំពុងយក ចិត្តទុកដាក់ខ្ពស់ទៅលើវិស័យការងារ និងបណ្តុះបណ្តាលជីវៈ ដើម្បីឲ្យមានសមត្ថភាព ប្រកួត ប្រជែងប្រាក់ឈ្នួលរបស់កម្មករនិយោជិក និងកម្លាំងពលកម្ម ព្រមទាំងផ្តល់ឱកាស លើកទី២ ដល់យុវជន ដែលបោះបង់ការសិក្សា៕
នៅក្នុងពិធីនោះដែរក៏មានប្រគល់នៅប័ណ្ណសរសើរ ដល់ក្រុមហ៊ុន សហគ្រាស និងចែក សៀវភៅ ប៊ិចដល់សិស្សានុសិស្ស ព្រមទាំងចែកសារុងដល់ប្រជាពលរដ្ឋផងដែរ ៕ដោយប៊ូស្រា