បន្ទាយមានជ័យ: ស្ទិកគ័រជាច្រើនផ្ទាំង និងចំណីអាហារខូចគុណភាពជាច្រើនមុខ ត្រូវបានបិតផ្សាយ និងដកហូតដើម្បីយកទៅបំផ្លាញចោល ដោយសមត្ថកិច្ចកាំកុងត្រូលនិងប៉ូលីសសេដ្ឋកិច្ចខណះចុះត្រូតពិនិត្យលើទំនិញនៅតាមទីផ្សារចក្រី ស្ថិតក្នុងឃុំព្រះនេតព្រះ ស្រុកព្រះនេតព្រះ ខេ្តបន្ទាយមនជ័យ ដែលកំពុងធ្វើចរាចរលក់ដូរ នាថ្ងៃទី២ ខែឧសភា២០១៦ ។
លោកហុង លៀង អនុប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា: តាមការណែនាំពីលោកស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត អនុញ្ញាតអោយចុះ ត្រួតពិនិត្យទំនិញ រាល់ទំនិញដែលធ្វើចរាចរនៅទីផ្សារត្រូវតែឃ្លាំមើលនិងត្រួតពិនិត្យដោយយកចិត្តទុកដាក់ពីមន្ត្រីជំនាញ។ហើយក្រុមអាជីវករមួយចំនួនក៏ត្រូវបានឲ្យផ្តិតមេដៃធ្វើកិច្ចសន្យាក្នុងការបញ្ឈប់នាំទំនិញខូចគុណភាពនិងគ្មានយីហោលក់ដូរតទៅទៀត។
សមត្ថកិច្ចកាំកុងត្រូលនិងប៉ូលីសសេដ្ឋកិច្ចបានចុះត្រូតពិនិត្យលើទំនិញនៅតាមទីផ្សារដែលកំពុងធ្វើចរាចរលក់ដូរនៅព្រឹកថ្ងៃទី២៥ខែមិនា២០១៦ ហើយបានរឹបអូសទំនិញជាច្រើនពីអាជីវករក្នុងនោះមានទំនិញខូចគុណភាពនិងទំនិញគ្មានស្លាកសញ្ញា និងហាមឃាត់ការការដាក់តាំងលក់ផងដែរ។
ជាលទ្ធផលបានធ្វើការដកហូត ទឹកម្ទេសហួសកាលបរិច្ឆេទចំនួន២ដប នុំគ្មានស្លាកសញ្ញា និងដុះផ្សិត៨៤ថង់ ទឹកដោះគោអូឡាទេ ហួសកាលបរិច្ឆេទ ១កំប៉ុង ទឹកផ្លែឈើឆាំឆាំ១៦៩កំប៉ុង និងទឹកសាំម៉ូរ៉ៃ ២០ដប សសៃគុយទាវមានជាតិបូរ៉ាក់ចំនួន៥គីឡូក្រាម ។
លោក ហុង លៀង បានបន្តឲ្យដឹងទៀតថាចំពោះ អាជីវករបានធ្វើកិច្ចសន្យាហើយនៅតែបន្តនាំចូលរាល់ទំនិញខូចគុណភាព ដាក់លក់តទៅទៀតត្រូវប្រឈមចំពោះមុខច្បាប់៕ដោយ:ឃិន គន្ធា