ស្ដារ​ស្ទឹង​មង្គល​បូរី​ត្រង់​ប្រជុំជន ,​យុទ្ធនាការ​សម្អាត​និង​កុំ​ចោល​សម្រាម​ក្នុង​ស្ទឺ​ង​បន្តទៀត​

0

បន្ទាយមានជ័យ:ស្ទឹងមង្គលបូរីត្រង់ប្រជុំជនឃុំឬស្សីក្រោកទីរួមស្រុកមង្គលបូរីដែលមានលំនៅឋានសំណង់នានានិងពលរដ្ឋរស់នៅសងខាងច្រើនត្រូវបានមន្ត្រីចម្រុះបើកយុទ្ធនាការស្តារភក់អោយជ្រៅ កាយបារចេញសម្រាមនិងព្រៃស្មៅក្នុងពោះស្ទឺង។
ដំណាលគ្នានេះដែររដ្ឋបាលនិងជំនាញខេត្ត ស្រុកនិងឃុំបានធ្វើយុទ្ធនាការបរិស្ថាន អនាម័យ សម្អាតនិងកុំចោលសម្រាមក្នុងស្ទឺងតែម្តង។លោករ័ត្ន ដាសីុណង់ អភិបាលរងស្រុកមង្គលបូរីអោយដឹងថ្ងៃទី២ ឧសភាថា:ការផ្តើមស្តារស្ទឺងមង្គលបូរីនេះផ្តើមធ្វើឡើងតាំងពីថ្ងៃទី២៨មេសាមក ប៉ុន្តែសកម្មភាពពេញលេញបានកើតឡើងនៅថ្ងៃទី១ឧសភា។
ហើយនៅថ្ងៃទី២ខែឧសភាឆ្នាំ២០១៦កន្លងមកនេះលោកសួនបវរអភិបាលខេត្តបន្ទាយមានជ័យ ,លោកលី សារី អភិបាលរងខេត្ត,លោកយឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត,លោកឧត្តមសេន៍យ៍អាត់ ខែមស្នងការនគរបាលខេត្ត,លោកវរៈសេនីយ៍ វង្ស ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត,លោកឡុង ពុនអភិបាលស្រុកមង្គលបូរីនិងមន្ត្រីក្រុមការងារ អ្នកពាក់ព័ន្ធជាច្រើននាក់ទៀតបានចុះបើកយុទ្ធនាការណែនាំប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ស្ទឹងមង្គលបូរី។គឺអប់រំណែនាំលើកកម្ពស់បរិស្ថាន អនាម័យ ហាមប្រជាពលរដ្ឋចោលសំរាមនិងកាកសំណល់រឹងរាវនៅតាមមាត់ស្ទឹងនិងក្នុងស្ទឹងបន្តទៀត ពោលគឺឲ្យស្ទឺងបានស្អាត អនាម័យ បរិស្ថាននិងសោភ័ណភាពល្អ។photo_2016-06-02_07-37-51 photo_2016-06-02_07-38-02 photo_2016-06-02_07-37-49
លោកសួន បវរបានរំលឹកថា:ជិត២០ឆ្នាំកន្លងមកនេះដោយសារតែប្រជាពលរដ្ឋនាំគ្នាមករស់នៅតាមបណ្តោយស្ទឹងមង្គលបូរីនេះកាន់តែច្រើនទៅៗ ហើយពួកគេនាំគ្នាយកសំរាមទៅបោះចោលក្នុងស្ទឹងនិងនៅតាមមាត់ស្ទឹងបានធ្វើឲ្យស្ទឹងនេះក្លាយទៅជាអន្លង់សំរាមនិងស្ទឹងសំរាម។ហើយសព្វថ្ងៃនេះមានប្រជាពលរដ្ឋនាំគ្នាធ្វើបង្គន់បង្ហូលាមក កន្លែងលាងជាតិកខ្វក់ ងូតទឹក និងបញ្ចេញសារធាតុពុលចូលស្ទឹង។ជាតិពុលបញ្ចេញជាតិស្អុយនិងការបំពុលបរិស្ថានធ្វើអោយទឹកស្ទឹងប្រែក្លាយទៅជាព៌ណខៀវនិងដុះស្លែ។ ពលរដ្ឋក្រីក្រយកទឹកស្ទឹងនេះទៅបរិភោគ បង្កជម្ងឺរាករូសនិងទន់ខ្សោយសុខភាព និងនាំអោយមានជន្ងឺប្រចាំកាយផង។
ការស្តារស្ទឺងនិងសម្អាតបរិស្ថានស្ទឹងមង្គលបូរីនេះទទួលបានការគាំទ្រពីលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ហើយបានរដ្ឋបាលខេត្តផ្តល់ប្រេងគ្រោះមហន្តរាយ ឯលោកភ្លន់ តារា និងលោកអឺុង ប៊ុនហួរផ្តល់គ្រឿងចក្រអេស្កាវ៉ាទ័រចូកចំនួន៣គ្រឿង។សូុមបញ្ចាក់ថា តាមគម្រោងការស្តារស្ទឺងមង្គលបូរីមានប្រវែងតែ១,៥ទៅ២គ.ម ពីចំណុចស្ពានឈើមុខផ្សារទៅស្ពានវត្តហ្លួងសីុសុវត្ថិក្នុងឃុំឬស្សីក្រោក៕ដោយ:ឃិន គន្ធា