សមត្ថកិច្ច​ស្រុក​បាទី​ចុះ​ចាប់​ជនសង្ស័យ​ចែកចាយ​និង​ប្រើ​ប្រាប់​គ្រឿងញៀន​បាន​មួយ​សំបុក​

0

 

តាកែវ ÷ កាលពីម៉ោង១៦និង០០ល្ងាចថ្ងៃទី០១ខែឧសភា ឆ្នាំ២០១៦ លោកអ៊ុក រី ប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាពស្រុក លោក ង៉ាន់ សារី អធិការនគបាលស្រុក ដោយអនុវត្តតាមដីកាសាលាដំបូងខេត្ត បាន
ដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគបាលស្រុកចុះទៅបង្ក្រាប់និងចាប់ខ្លួនមុខសញ្ញាជន
ចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ។
ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ង៉ែត មករា អាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាមនិង ឈ្មោះកេត ពិត ខ្មែរឥស្លាមដូចគ្នា រស់នៅភូមិត្រាំខ្នារ ឃុំសូរភី ស្រុកបាទី បានសារភាពថា ពួកខ្លួនទាំពីរបានចែកចាយគ្រឿងញៀនបន្តទៅឲ្យមនុស្សចំនួន១៦នាក់ផ្សេងទៀត។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញបានស្តាប់ចម្លើយសារភាពពីជនសង្ស័យទាំងពីរនាក់ខាងលើរួចហើយ ទើបឈានដល់ការចាប់ខ្លួនបានជនសង្ស័យប្រើប្រាស់គ្រឿងញៀនបាន០៥នាក់បន្ថែមទៀត។ ជនសង្ស័យទាំង០៥នាក់ដែលកម្លាំងសមត្ថកិច្ចចាប់បានតាមការឆ្លើយសារភាពពីបក្សពួកទាំងពីរនាក់ខាងលើនោះមានឈ្មោះIMG-20160502-WA0001 IMG-20160502-WA0003
១ ឈ្មោះ ជុន សុខឡា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី
២ ឈ្មោះ ហេង ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នានិងជនទីមួយ
៣ ឈ្មោះ កង ចាន់ធូ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៤ ឈ្មោះ ខា សុខស៊ិញ ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៥ ឈ្មោះ ខា សុខុម ប្រុស អាយុ28ឆ្នាំ នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពសី ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ដែលធ្វើការចាប់ខ្លួនបាននោះត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវសាកសួររកបក្សពួកផ្សេងទៀតនិងកំពុងកសាងសំណុំរឿងបញ្ជូនឡើងតុលាការចាត់ការតាមនីតិវិធី៕