​បាត់​ខ្លួន​៤​ថ្ងៃ​ទើប​ប្រទះឃើញ​សាកសព​នៅក្នុង​ព្រៃ​ដោយសា​ក្មេង​ដើរ​បាញ់​សត្វ​ប្រទះឃើញ​

0

ឧត្តរមានជ័យ៖ សាកសពបុរសម្នាក់ត្រូវបានក្មេងប្រុសដើរបាញ់សត្វប្រទះឃើញដេកស្លាប់ក្នុងសភាពហើមស្អុយ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នៅក្នុងព្រៃចំង៉ាយប្រហែល២គីឡូម៉ែត្រខាងក្រោយភូមិបាក់អន្លូង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។បន្ទាប់ពីឃើញសាកសពភ្លាមក្មេងប្រុសក៏បានរត់ទៅ ប្រាប់ឪពុក ម្តាយព្រមទាំងអ្នកភូមិអោយមកមើលនិងរាយការណ៍ជូនអាជា្ញធរនិងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ។ក្រោយការផ្តល់ព័ត៍មានពីប្រជាពលរដ្ឋ កម្លាំងកងរាជវុធហត្ថស្រុកដឹកនាំដោយលោក វរសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកនិងទាហានសឹករងស្រុក បានចុះទៅមើលនិងត្រួតពិនិត្យកន្លែងកើតហេតុ។IMG_2581 IMG_2577 IMG_2582តាមការអោយដឹងពីលោក វរសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ.អ.ហ.ស្រុកនិងលោក សន សារ៉េត មេបញ្ជាការរងវរ:៤១២នៃកងពលតូចលេខ៤១ បានអោយដឹងថា សាកសពខាងលើឈ្មោះ ស៊ុយ ញ៉ាញ់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាទាហាននៅវរ:សេនាតូច៤១២នៃកងពលលេខ៤១និងមានទីលំនៅភូមិទួលចរន្ត ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នឹងបានបាត់ខ្លួន៤ថ្ងៃហើយ។តាមការសន្និ្ដ្ឋានរបស់លោក វរសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ.អ.ហ.ស្រុកនិងមេបញ្ជាការវរ: បានអោយដឹងថា សាកសពខាងលើកាលនៅរស់តែងតែផឹកស្រាជាប្រចាំនិងតែងតែដើរវង្វេងផ្លូវ ទើបថ្ងៃបាត់ខ្លួនដោយសង្ស័យថា ស្រវឹងហើយដើរវង្វេងផ្លូវទៀតទើបនាំគ្នា ដើររក តែរកមិនឃើញ។លោកវរសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ.អ.ហ.ស្រុក បានបន្តទៀតថា បន្ទាប់ពីឃើញសាកសព កងរាជអាវុធហត្ថស្រុក បានប្រគល់អោយមេបញ្ជាការវរ:៤១២ ដើម្បីអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។លោកវរសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ.អ.ហ.ស្រុក បានបញ្ជាក់ថា សាកសពបានលែងលះប្រពន្ធជាង១ខែហើយ និងជាយោធា ឋាន:ពលបាលឯកនៃកងពលលេខ៤១ វរ:៤១២ គ គាំទ្រឈជើងនៅភូមិស្រែរល្អ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕