​សម្តេច​ហ៊ុន សែន ជំ​រុញអោយ​មន្ត្រី​ថ្នាក់មូលដ្ឋាន​បង្កើន​ការស្តា​អាង​ស្តុក​ទឹក​

0

ខេត្តព្រះសីហនុៈនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញអោយមន្ត្រី ថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់មូលដ្ឋាន ត្រូវចុះពិនិត្យទីតាំង និងបង្កើនការ ស្តារអាងស្តុកទឹក ក៏ដូចជាការបំផុសចលនាផ្សព្វផ្សាយជីកស្រះ ស្រពាំង ជាប្រយោជន៏បង្កើនប្រភពទឹក ទប់ស្កាត់ការខ្វះទឹកនៅឆ្នាំក្រោយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៏បែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយកម្មក និយោជិក នៃកំពុងផែស្វយ័ត្ន ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ឧសភាឆ្នាំ២០១៦នៅក្នុងកំពុងផែស្វយ័ត ក្រុងព្រះសីហនុ គ្រាដែលឆ្នាំ២០១៦នេះ ស្ទើតែនៅទូទាំងប្រទេសកម្ពុជា បានកំពុងជួបនូវវិបត្តិ កង្វះទឹកប្រើប្រាស់ បង្ករអោយមានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ក្នុងនោះ ក៏មានខេត្តព្រះសីហនុមួយផងដែរ ។សម្តេចបានបន្តថា ដើម្បីឆ្លើយតប នឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងត្រូវការទឹកប្រើប្រាស់ ទាំងពេលបច្ចុប្បន្ន នឹង នៅពេលខាងមុខ អាជ្ញាធរពាក់ព័ន្ឋ ទាំងអស់ត្រូវតែចុះអោយដល់មូលដ្ឋាន គ្រប់តំបន់ គ្រប់ភូមិ ជាពិសេសត្រូវ បង្កើនការស្តាអាង ស្តាទីតាំងប្រភពទឹកបានច្រើនកន្លែង ដើម្បីធានាអោយបានកុំអោយមានការខ្វះ ទឹកប្រើប្រាស់ ដូច ឆ្នាំនេះទៀត។
.ជាមួយគ្នានេះ ក្រោយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានជំរុញអោយ ថ្នាក់ក្រោមជាតិ និង ថ្នាក់មូលដ្ឋានបង្កើនការស្តាអាងប្រភពស្តុកទឹក អោយបានច្រើននោះ ប្រជាពលរដ្ឋនៅទូទាំងក្រុងព្រះសីហនុ បានសំណូមពរដល់អាជ្ញាធរ ដែនដី មន្ត្រីពាក់ព័ន្ឋ ជាពិសេសប្រមុខរាជរដ្ឋាភិបាល សូមមេត្តា ត្រួតពិនិត្យ នឹងទប់ស្កាត់លើការរំលោភកាន់កាប់ ប្រភពទឹកដ៏ធំនៅកណ្តាលក្រុងព្រះសីហនុ (បឹងព្រែកទប់) ពីសំណាក់ក្រុមអ្នកមានអំណាច ដែលបានធ្វើអោយបឹងប្រវត្តិសាស្ត្រមួយនេះកំពុងនៅរួមតូចរីងហួតអស់ ពុំមានទឹកប្រើប្រាស់ដូចកាលពីមុនកំឡុងឆ្នាំ២០០៥។20160430_094447_resized 20160430_094439_resizedជាងនេះទៀក៏សូម សំណូមពរដល់អាជ្ញាធរដែនដី មន្ត្រីពាក់ព័ន្ឋ មេត្តាជួយស្តាអាងបឹង ព្រែកទប់នេះផង ដើម្បីធានានូវការប្រើប្រាស់ទឹក នៅឆ្នាំក្រោយ កុំអោយបឹងព្រែកទប់ក្លាយជាទីថ្លុកចាប់ត្រី ដូចឆ្នាំនេះទៀត ជាពិសេសសូមឲ្យរាជរដ្ឋាភិបាលពន្លឿនដំណើរការ ប្រមូលដីបឹងព្រែកទប់យកមកវិញ ដើម្បីដាក់ ជាតំបន់អភិរក្ស ដោយព្រះរាជ ក្រឹត្យ ធ្វើឲ្យបានលឿនបន្តិច ពីព្រោះបើនៅតែអូសបន្លាយតទៅទៀត ភាពអនាធិបតេយ្យនៅ តំបន់បឹងព្រែកទប់នេះអាចនឹង កើតឡើង ម្តង ខណៈពេល ដីបឹងទាំងមួលកំពង់រីងស្ងូត៕