កំពង់ឆ្នាំង៖ លោកជំទាវ ពុំ ចន្ទ័នី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបាននាំយកអំណោយមនុស្សធម៏ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន១៦៦គ្រួសារដែលបានរងគ្រោះរលំផ្ទះ ទ្រេតផ្ទះ និងប៉ើងដំបូល ជញ្ជាំងផ្ទះនៅក្នុងស្រុកជលគីរី នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ពិធីនេះប្រារព្វធ្វើឡើងនៅក្នុងវត្តឬស្សីដង្កួច ឃុំជលសា ស្រុកជលគីរី។
លោក យិន សាវ៉េន អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជលគីរីបានរាយការណ៍ក្នុងកម្មវិធិនេះអោយដឹងថា៖ កាលពីល្ងាចម៉ោង៦និង៣០នាទី ថ្ងៃទី០៩ ខែឧសភា ភ្លៀង ព្យុះកន្ទាក់មួយមេធំបានធ្វើអោយផ្ទះចំនួន១៦៦ខ្នង របស់ប្រជាពលរដ្ខនៅក្នុងឃុំ៣ គឺឃុំពាមឆ្កោក ឃុំជលសារ និងឃុំកោះថ្កូវបានរងការខូចខាត។ ក្នុងនោះមានរលំដល់ដីចំនួន១២ខ្នង របើកដំបូលចំនួន១៤៣ខ្នង និងទ្រេត១១ខ្នង។
លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចគតិព្រឹត្តបណ្ឌិ ត ប៊ុនរ៉ានី ហ៊ុនសែន និងបានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះថា៖ សម្តេចគតិព្រឹត្តបណ្ឌិត តែងតែខ្វាយខ្វល់ជានិច្ចចំពោះប្រជាពលរដ្ឋរងគ្រោះគ្រប់ទីកន្លែង។
សម្តេចបានផ្តាំផ្ញើរថា សុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ គឺជាសុខទុក្ខរបស់សម្តេច ហើយសម្តេចគតិព្រឹត្តបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា តែផ្តល់អំណោយមនុស្ស ធម៌ជូនជនរងគ្រោះគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយណាមួយឡើយ។
ជាក់ស្តែងអំណោយមនុស្សរបស់កាកបាទក្រហមកម្ពុជា ក្នុងពេលនេះគ្រួសារជនរង គ្រោះទាំង១៦៦គ្រួសារ ក្នុង១គ្រួសារទទួលបានៈ អង្ករ៣០គក្រ មី១កេះ ត្រីខ១០កំប៉ុង ឃីត១កញ្ចប់( មាន មុង១ ភួយ១ សារុង១ ក្រម៉ា១ )សាប៊ូកក់សក់ និសាប៊ូម្សៅ មួយចំនួន ដោយឡែក ១២គ្រួសារដែលរងគ្រោះរលំផ្ទះដល់ដីមានអំណោយបន្ថែមក្នុង១គ្រួសារៗ តង់កៅស៊ូ១ និងថវិកា១០ម៉ឺនរៀល។
លោកជំទាវ ពុំ ចន្ទីនី ផ្តល់សារសុខភាពដល់ប្រជាពលរដ្ឋទាំងអស់ថា៖ សូមថែទាំ សុខភាពអោយបានល្អ ត្រូវហូបចុកស្អាត រស់នៅស្អាតមានអនាម័យល្អ បុរសៗមិនត្រូវហូបចុកស្រវឹងប្រើអំពើហឹង្សាក្នុងគ្រួសារ ត្រូវគិតគូរពីសុវត្តិភាពជាចម្បង ទប់ស្កាត់និង បង្កាគ្រោះមហន្តរាយដោយធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ជាដើមដែលក្នុ១ថ្ងៃៗ គ្រោះថ្នាក់ចរាចរណ៍ធ្វើអោយមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាលពី១០នាក់ទៅ១៥នាក់។ កុំហូបទឹកទន្លេឆៅ ត្រូវប្រើធុងចំរោះ ឬដាំទឹកអោយឆ្អិន ត្រូវឧស្សាហ៍ព្យាយាមដាំដុះដំណាំបន្លែបង្កា កុំទុកដីជុំវិញផ្ទះអោយនៅដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅអោយបានធូរធាកាត់បន្ថយបានភាពក្រីក្រ៕