​កងទ័ព នគរបាល យុវជន​និង​មន្ត្រី រាប់រយ​នាក់​ចូលរួម​សម្អាត​សម្រាម​និង​បរិស្ថាន​នៅ​ស្រុក​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ​

0

បន្ទាយមានជ័យ:កងទ័ពកងពលតូចថ្មើរជើងលេខ៥១ ,កម្លាំងនគរបាលខេត្ត ស្រុកនិងប៉ុស្តិ៍រដ្ឋបាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីអាជ្ញាធរដែនដី មន្ទូីរអង្គភាពជំនាញយុវជនក្នុងចំនួនរាប់រយនាក់បានបានបើកយុទ្ធនាការសម្អាតអនាម័យ បរិស្ថានមួយនៅទីរួមស្រុកមង្គលបូរីនិងក្រុងសិរីសោភ័ណ។
យុទ្ធនាការផ្តល់សារនោះធ្វើឡើងនៅព្រឹក ថ្ងៃត្រង់និងថ្ងៃរសៀលទី២ឧសភាឆ្នាំ២០១៦។
ទិដ្ឋភាព សកម្មភាពនោះគេឃើញមានការចូលរួមដឹកនាំពីលោកសួ បវរ អភិបាលខេត្ត លោកឧត្តមសេនីយ៍អាត់ ខែម ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍សេង ធារិន្ទ មេបញ្ជការរងនិងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ ប្រធានមន្ទូីរ អង្គភាព អាជ្ញាធរស្រុក ឃុំពាក់ព័ន្ធ។photo_2016-06-02_14-41-40 photo_2016-06-02_14-41-53 photo_2016-06-02_14-41-47 photo_2016-06-02_14-41-42
នៅទីរួមស្រុកមង្គលបូរី យុទ្ធនាការធ្វើឡើងនៅតាមផ្លូវម្តុំផ្សារមង្គលបូរីទៅផ្លូវជាតិលេខ៥និងផ្លូវខេត្តម្តុំរង្វង់មូលយាយជីច្រូតស្រូវនិងសាលាស្រុក នគរបាលស្រុកជាដើម។
ឯលោកក្រុងសិរីសោភ័ណវិញ យុទ្ធនាការសម្អាតបរិស្ថាន អនាម័យនោះមានតែកម្លាំងកងពលតូចថ្មើរជើងលេខ៥១សុទ្ធជាង១៥០នាក់ ដោយបែងចែកជា២ក្រុម:ក្រុមទី១ សម្អាតពីរង្វង់មូលជំទាវស្រីគ្រប់លក្ខណ៍សង្កាត់ព្រះពន្លា-ផ្លូវជាតិលេខ៥ ទៅមុខសាលាខេត្ត សង្កាត់អូរអំបិល,វេទិកាខេត្ត។និងក្រុមទី២ ពីរង្វង់មូលជំទាវស្រីគ្រប់លក្ខណ៍ទៅផ្លូវជាតិលេខ៦-ទៅភ្លើងស្តុបបំពែកផ្លូវជាតិលេខ៥និងផ្លូវជាតិលេខ៥៦ រួចទៅកាន់ផ្សារថ្មីឬផ្សារចម្ការ-គ(ផ្សារថ្មី)ក្នុងសង្កាត់កំពង់ស្វាយ។គួររំលឹកថា កងទ័ពក័ដូចកងកម្លាំងនគរបាលនិងមន្ត្រីបាននឹងកំពុងមមាញឹកជួយដឹកទឺកចែកពលរដ្ឋខ្វះខាតទឹករាប់រយកន្លែងក្នុងភូមិឃុំនានា៕ដោយ:ឃិន គន្ធា