កំពត- ៖ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ លោកជំទាវ មាន សំអាន សមាជិកាព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោកជំទាវ អ៊ុន សុគន្ធា អ្នកតំណាងរាស្ត្រមគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពត លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត និងក្រុមការងារស្ត្រី សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញចុះមកសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យ ព្យាបាលជំងឺភ្នែក និងវះកាត់ភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន ០៤ស្រុក ស្ថិតនៅមន្ទីរពេទ្យបង្អែកស្រុកឈូក ខេត្តកំពត។