​គេ​ប្រទះឃើញ​កំណាត់​ឈើមូល​ប្រភេទ​ធ្នុង​ចំនួន​៤​កំណាត់​ប្រវែង​៣ ទៅ​៤​ម៉ែត្រ​មានមុខ​កាត់​ធំៗ ពី​៧០-៨០-៩០​សង់ទីម៉ែត្រ​ត្រូវបាន​សមត្ថកិច្ច​ចុះ​រិ​ប​អូស​នៅ​ស្រុក​អូរ​ជុំ

0

ខេត្តរតនគីរី សមត្ថកិច្ចចម្រុះ នាយផ្នែករដ្ធបាលព្រៃឈើស្រុកអូរជុំសហការជាមួយកម្លាំងសឹករងស្រុកកម្លាំងប៉េអឹមស្រុក និងកម្លាំងអធិការនគរបាលស្រុកអូរជុំ បានចុះធ្វើការរិបអូសឈើ៤កំណាត់ ដែលឈ្មួញមិនស្គាល់អត្តសញ្ញណដឹកជញ្ចូនចូលមកលាក់ទុកនៅក្រោមម្លប់ដើមស្វាយចន្ទីមួយកន្លែងស្ថិតនៅភូមិកាឡៃពីរ ឃុំ កាឡៃ ក្នុងភូមិសាស្ត្រស្រុកអូរជុំខេត្តរតនគីរី។
ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបនិងរិបអូស នេះបានធ្វើឡើងកាលពីព្រឹកម៉ោង៩ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦។photo_2016-06-02_14-39-22 photo_2016-06-02_14-39-18 photo_2016-06-02_14-39-27
លោកជា ករុណានាយផ្នែករដ្ធបាលព្រៃ ឈើ ស្រុកអូរជុំបានអោយដឹងថា:ក្រោយពីមានការរាយការណ៏ពីប្រជាពលរដ្ធដែល រស់នៅក្បែរគំនរឈើនោះភ្លាមៗលោក
ក៏ចាត់វិធានការជាបន្ទាន់ចុះរឹបអូសឈើយកមករក្សាទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តតែម្តង៕