​ឧបនាយក​រដ្ន​មន្ត្រី​ម៉ែន​សំអន​អញ្ជើញ​ចូលរួម​ប្រារព្ធ​ខួប​លើក​ទី​១៥៣​ទិវា​ពិភពលោក​កាកបាទ​អឌ្ឍ​ច​ន្ទ័​ក្រហម​ក្រោម​ប្រធានបទ​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា​ដែល​បាន​ថវិការ​សរុប​៣០​មឺ​ុ​ន​ដុល្លា​៖

0

នាព្រឹកថ្ងៃទី ០៣ ឧសភា ឆ្នាំ២០១៦ នេះ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានប្រារព្ឋពិធីអបអរសាទរ ខួបលើកទី ១៥៣ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៦ ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” ក្រោមអធិបតី ភាពលោកជំទាវ ម៉ែនសំអនឧបនាយករដ្នមន្ត្រីរដ្នមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្នសភាព្រទ្ធឹសភានិងអធិការកិច្ច ។លោកជំទាវឧបនាយករដ្នមន្ត្រីម៉ែនសំអនបានមានប្រសាសន៍ផ្តាំផ្ញើរនូវការសាកសួសុខទុក្ខពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា។photo_2016-06-02_14-37-52 photo_2016-06-02_14-37-48 photo_2016-06-02_14-37-43 photo_2016-06-02_14-37-39

ហើយអង្គមេទ្ទីញ ៨ ឧសភា នេះ នឹងធ្វើការអំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិ បន្ថែមទៀតចូលរួមបរិច្ចាគធនធានហិរញ្ញវត្ថុដោយស្ម័គ្រចិត្ត ដើម្បីទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងន័យ លើកកម្ពស់នូវវប្បធម៌ចែករំលែក និងដើម្បីឱ្យប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” នេះ ទទួលបានប្រសិទ្ធភាព និងជោគជ័យបន្ថែមទៀត។ លោកជំទាម៉ែនសំអនបានបន្តទៀតថាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានខិតខំប្រឹងប្រែង និងចូលរួមក្នុងអង្គមិទ្ទិញដ៏អធិកអធមនាពេលនេះ ជាពិសេស ចំពោះការចូលរួមចំណែកចែករំលែកថវិកាផ្ទាល់ខ្លួនសម្រាប់ជាប្រយោជន៍ទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌នៃកាកបាទក្រហមកម្ពុជា សាខាខេត្តស្វាយរៀង។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកជំទាវផ្ទាល់ សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ទាំងអស់មេត្តាចូលរួមក្នុងយុទ្ធនាការជួយផ្តល់ទឹកជូនប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តស្វាយរៀង ដែលកំពុងប្រឈមការខ្វះខាត់ទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ និងសូមរំលឹកនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការណ៍ជាបន្ទាន់បំផុតដោយប្រើប្រាស់ធនធានសរុប កម្លាំងសរុបដើម្បីរួមសហការគ្នាជួយផ្តល់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋដែលកំពង់ទទួលរងគ្រោះដោយខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។ photo_2016-06-02_14-38-06 photo_2016-06-02_14-37-21 photo_2016-06-02_14-37-27ដោយសម្តេចតេជោបានចាត់ទុកថា ករណីនេះ ជាគ្រោះធម្មជាតិសម្រាប់កម្ពុជាក្នុងឆ្នាំ២០១៦នេះ ហើយធានាថាមិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់ទឹក នៅពេលដែលយើងបានដឹងនោះឡើយ ។ លោកជំទាវម៉ែនសំអនក៏បានជម្រុញឲ្យសម្ថកិច្ចគ្រប់ជាន់ថ្នាក់នៅខេត្តស្វាយរៀង ត្រូវសស្រាក់សស្រាំជួយប្រជាពលរដ្ឋ រួមទាំងកាកបាទក្រហមកម្ពុជា យុវជនស្ម័គ្រចិត្តកាកបាទក្រហម និងបណ្តាកម្លាំងមនុស្សធម៌ដ៏ទៃទៀត សម្បុរសជននានារួមគ្នាសាមគ្គីជួយប្រជាពលរដ្ឋ ក្នុងយុទ្ធនាការផ្តល់ទឹកនេះ ក្រកបដោយប្រសិទ្ធភាពខ្ពស់។