​ស្ត្រី​គ្មាន​ទីពឹង​មាន​ជម្ងឺ​ប្រចាំកាយ​និង​កុមារី​ម្នាក់​កំព្រាម្តាយ​ទើប​និង​ស្លាប់​ទួល​អំណោយ​ពី​សាខា​កាកបាតក្រហម​ខេត្តបន្ទាយមានជ័យ​

0

ខេត្តបន្ទាយមានជ័យ ះ អំណោយជាគ្រឿងឧបភោគ និងបរិភោគជាច្រើនប្រភេទត្រូវបាន លោកលី សារីអភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានគណះកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនិងក្រុមការងារជាច្រើននាក់បាននាំយកទៅចែកជូនស្ត្រីមេម៉ាយគ្មានទីពឹងនិងមានជម្ងឺប្រចាំកាយនិងសិស្សម្នាក់កំព្រាម្តាយទើបតែស្លាប់ចោលថ្មីៗក្នុងភូមិគៀប និងភូមិចកក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនាថ្ងៃទី២ខែឧសភាឆ្នាំ២០១៦។លោកលី សារីបានមានប្រសាសន៍ថា: អំណោយត្រូវបានប្រគល់ជូនដល់ យុវសិស្សមានឈ្មោះឃុន សុបិន្តកំព្រាឱពុកម្ដាយស្លាប់ចោល គ្មានសាច់ញាតិ អាយុ១៨រស់នៅភូមិ គៀប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងស្ត្រីមេម៉ាយមានជម្ងឺមានឈ្មោះវ៉ាន់ ពេកអាយុ៦២ឆ្នាំរស់នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។photo_2016-06-02_14-42-22 photo_2016-06-02_14-42-20 photo_2016-06-02_14-42-18
លោកលី សារី បានបញ្ជាក់ទៀតថាក្នុងនាមលោកតំណាងឲ្យលោកជំទាវប៊ុនរ៉ានីហ៊ុនសែនប្រធានសាខាកាកបាទក្រហមកម្ពុជាលោកជំទាវបានធ្វើការនែនាំដល់ប្រធានសាខាកាកបាទក្រហមខេត្តទាំងអស់ត្រូវចុះយកអំណោយទៅចែកជូនជនទីទ័លក្រ ជនពិការ ទុរគតជន ជនគ្មានទីពឹង ជនងាយរងគ្រោះដើម។លោកលី សារីបានបញ្ជាក់ទៀតថាអំណោយក្នុងមួយគ្រួសារទទួលបាន អង្ក ២៥គីឡូ មីថៃ២កេះ ត្រី ខ១ឡូ ទឹកសីុអីុវ១ឡូ ទឹកត្រី១យួទឹកក្រូចដបធំនិងថវិការ ២០មឺុនរៀលបន្ថែម ទៀតផង៕ដោយ:ឃិន គន្ធា