ភ្នំពេញ៖ យុវជន៣នាក់ត្រូវបានគណះបញ្ជាការឯកភាពខណ្ឌសែនសុខចាប់ឃាត់ខ្លួនដោយប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀននិងដកហូតបានថ្នាំញៀនក្រាមសថ្លា១កូនថង់តូច។កាលពីម៉ោង១៥និង30នាទីរសៀលថ្ងៃទី០៣ឧសភាឆ្នាំ២០១៦នៅចំណុចផ្លូវ លំក្រុម១០ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ប្រតិបត្តិការបង្ក្រាបយុវជនខាងលើដឹកនាំដោយលោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌតំណាងអោយលោកអភិបាលខណ្ឌសែនសុខ លោកគួក សុខហួរ អធិការរងខណ្ឌសែនសុខដោយមានការសំរបរសំរួលពីលោក វង្ស ប៑ុនពិសិដ្ឋ ព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា រាជធានីភ្នំពេញផង។
ជនសង្ស័យជាយុវជនខាងលើទី១ឈ្មោះថន សុធន់ អាយុ២២ឆ្នាំមុខរបរមិនពិតស្នាក់នៅ
ភូមិរំលិចឃុំទួលព្រិចស្រុកអង្គស្នួលខេត្តកណ្តាល។ទី២ឈ្មោះផល សំណាង អាយុ១៦ឆ្នាំមុខរបរមិនពិតស្នាក់នៅភូមិរំលិចឃុំទួលព្រិចស្រុកអង្គស្នួលខេត្តកណ្តាល។ ទី៣ឈ្មោះសុិង សារ៉ុន អាយុ២៥ឆ្នាំស្នាក់នៅភូមិលាំងជ័យឃុំពោធិ៍ចំរើនស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ។
លោកអភិបាលរងខណ្ឌ បានមានប្រសាសថាដោយមានបទបញ្ជារពីលោកបឹុល កុសល អភិបាលនៃគណះអភិបាលខណ្ឌសែនសុខបានបញ្ជាមកលោកអោយចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកំលាំងគណះបញ្ជាការឯកភាពខណ្ឌចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះនិងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនបាន០៣នាក់និងដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាបាន១កូនថង់តូច។បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។



































