ខេត្តព្រះវិហារ រមណីយដ្ឋានប្រវត្តិសាស្ដ្រប្រាសាទកោះកេរ្តិ៍ដែលពីមុនគ្រប់គ្រងដោយអាជ្ញាធរអប្សរាអស់រយះពេលច្រើនឆ្នាំមកហើយពេលនេះត្រូវរាជរដ្ឋាភិបាលកម្ពុជាសម្រេចប្រគល់ផ្ទេរទៅអោយអាជ្ញាធរជាតិព្រះវិហារគ្រប់គ្រងវិញដោយសារប្រាសាទកោះកេរ្តិ៍ស្ថិតក្នុងទឹកដីខេត្តព្រះវិហារ។ប្រាសាទកោះកេរ្តិ៍មានលក្ខណះពិសេសរាងដូចពីរ៉ាមីតស្ថិតនៅភូមិកោះកេរ្តិ៍ឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ។នៅព្រឹកថ្ងៃទី០២ឧសភា២០១៦នេះអគ្គនាយកអាជ្ញាធរជាតិព្រះវិហារនិងសហការីព្រមទាំងអាជ្ញាធរស្រុកគូលែនគ្រប់ជាន់ថ្នាក់បាននិមន្តព្រះសង្ឃច្រើនអង្គធ្វើពិធីសូត្រមន្តប្រោសព្រហ្មលើករាសីដែលប្រារព្វធ្វើក្នុងបរិវេណប្រាសាទកោះកេរ្តិ៍ផ្ទាល់។អាជ្ញាធរជាតិព្រះវិហារបានបួងសួងដល់បុព្វបុរសខ្មែរដែលបានសាងសង់ប្រាសាទនិងវត្ថុសក្តិសិទ្ធដើម្បីសុំសេចក្តីសុខសប្បាយដល់ថ្នាក់ដឹកនាំថ្មីដែលត្រូវទទួលភារកិច្ចមកគ្រប់គ្រងការពារនិងអភិរក្សអោយបានគង់វង្សនាពេលនេះ៕