កំពង់ចាម៖គ្រោះថ្នាក់ចរាចរគួរអោយរន្ធត់រវាងរថយន្តលុចស៊ីសនិងម៉ូតូវ៉េវក្នុងទិសដៅ
ច្រាសទិសគ្នាបណ្តាលអោយបុរសអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបង្ករ
អោយមានភាពភ្ញាក់ផ្អើលនៅវេលាម៉ោង23និង10នាទីយប់ថ្ងៃ2ឧសភា2016ស្ថិតក្នុងភូមិ
បឹងស្នាយសង្កាត់សំបួរមាសក្រុងកំពង់ចាមខេត្តកំពង់ចាម។ ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលមានគ្រោះថ្នាក់ចរាចរនេះកើតឡើងគេឃើញបុរសឈ្មោះ ឃួន ម៉ានិត អាយុ47ឆ្នាំមានទីលំនៅភូមិបឹងស្នាយសង្កាត់សំបួរមាសក្រុងកំពង់ចាមបានជិះម៉ូតូម៉ាកវ៉េវពណ៌ខ្មៅគ្មានស្លាកលេខធ្វើដំណើរពីជើងមកត្បូង ។ពេលមកដល់មុខប៉ុស្តិយាមផ្ទះលោកអភិបាលខេត្តកំពង់ចាមស្រាប់តែមានរថយន្តម៉ាកលុចស៊ីសពណ៌សពាក់ស្លាកលេខ(មើលមិនច្បាស់)ធ្វើដំណើរពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន(ទិសដៅច្រាសគ្នា)បានបុកជាមួយម៉ូតូវ៉េវពេញទំហឹងធ្វើអោយម៉ូតូនិងអ្នកបើកបរផ្លោងប្រហែល20ម។
លោក សោម យូសេង នគរបាលចរាចរក្រុងកំពង់ចាមបានអោយដឹងថាក្នុងគ្រោះ
ថ្នាក់ចរាចរនេះបណ្តាលអោយអ្នកបើកបរម៉ូតូឈ្មោះ ឃួន ម៉ានិត ស្លាប់ភ្លាមៗនៅកន្លែង
កើតហេតុជាមួយម៉ូតូវ៉េវត្រូវខូចខាតអស់ទាំងស្រុង ។
លោក សោម យូសេង បានបញ្ជាក់ថាអ្នកបើកបរនិងរថយន្តបង្ករហេតុបានបើកគេចខ្លួនទៅខាងជើងបាត់ស្រមោលហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ។ចំនែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។