សមត្ថកិច្ច​កាំកុងត្រូល​បន្ត​ចុះ​ត្រួតពិនិត្យ​ការដាក់​តាំង​លក់​ចំណីអាហារ និង​ដកហូត​ទំនិញ​ខូចគុណភាព​តាម​ផ្សារ

0

បន្ទាយមានជ័យ : ទំនិញខូចគុណភាពជាច្រើនមុខ ត្រូវបានសមត្ថកិច្ចកាំកុងត្រូល សហការជាមួយប៉ូលីសសេដ្ឋកិច្ច ធ្វើការដកហូត ខណះពេលចុះត្រូតពិនិត្យលើទំនិញនៅតាមទីផ្សារនៃផ្សារចក្រី ស្ថិតក្នុងឃុំព្រះនេតព្រះ ស្រុកព្រះនេតព្រះ ខេ្តបន្ទាយមនជ័យ ដែលកំពុងធ្វើចរាចរលក់ដូរ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ។
លោកហុង លៀង អនុប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា: តាមការណែនាំពីលោកស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ អនុញ្ញាតអោយចុះ ត្រួតពិនិត្យទំនិញ រាល់ទំនិញដែលធ្វើចរាចរនៅទីផ្សារត្រូវតែឃ្លាំមើលនិងត្រួតពិនិត្យដោយយកចិត្តទុកដាក់ពីមន្ត្រីជំនាញ។ហើយក្រុមអាជីវករមួយចំនួនក៏ត្រូវបានឲ្យផ្តិតមេដៃធ្វើកិច្ចសន្យាក្នុងការបញ្ឈប់នាំទំនិញខូចគុណភាពនិងគ្មានយីហោលក់ដូរតទៅទៀត។
ជាលទ្ធផលមន្ត្រីជំនាញបានធ្វើការដកហូត នូវទំនិញមួយចំនួន ដូចជា ទឹកម្ទេសហួសកាលបរិច្ឆេទចំនួន២ដប នុំគ្មានស្លាកសញ្ញា និងដុះផ្សិតចំនួន៨៤ថង់ ទឹកដោះគោអូឡាទេ ហួសកាលបរិច្ឆេទ ១កំប៉ុង ទឹកផ្លែឈើឆាំឆាំ ចំនួន១៦៩កំប៉ុង និងទឹកសាំម៉ូរ៉ៃ ចំនួន២០ដប សសៃគុយទាវមានជាតិបូរ៉ាក់ចំនួន៥គីឡូក្រាម ។1462195309179_resized 1462195307236_resized 1462195304864_resized
លោក ហុង លៀង បានបន្តឲ្យដឹងទៀតថាចំពោះ អាជីវករបានធ្វើកិច្ចសន្យាហើយនៅតែបន្តនាំចូលរាល់ទំនិញខូចគុណភាព ដាក់លក់តទៅទៀតត្រូវប្រឈមចំពោះមុខច្បាប់៕