​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ ត្រូវបាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​វរ​:៩០៥​ជួយ​ជួសជុល​.

0

ឧត្តរមានជ័យ៖ ផ្ទះមួយខ្នងដែលរងការខូចខាតទាំងស្រុងដោយសារខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ របស់ឈ្មោះ ភា ហៀង ជាប្តីនិងប្រពន្ធឈ្មោះនាង គន្ធា ស្ថិតនៅក្នុងទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកវរ:លេខ៩០៥ ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ុំ សារឿន មេបញ្ជាការវរ:សេនាតូចការពារព្រំដែនគោក ៩០៥ ចុះជួយជួសជុលកាលពីវេលាម៉៨និង៣០នាទី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ដោយបានរួចរាល់ជាស្ថាពរនៅថ្ងៃដដែល។ក្នុងនោះកម្លាំងបានស្ទូចរុញដំរង់និងប្រក់ស័ង្កសី បន្ទាប់ពីជួយជួសជុលផ្ទះខាងលើរួច កម្លាំងនគរបាលការពារព្រំដែនគោកវរ:៩០៥និងបន្តជួយជួសជុលផ្ទះផ្សេងៗទៀតដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ជាការរួមចំណែកជួយប្រជាពលរដ្ឋ ដោយមានកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទនិងអាជា្ញធរខេត្ត ស្រុកនិងមន្ត្រីរាជការជុំវិញខេត្តឧត្តរមានជ័យ ទៀតផង៕IMG_2592 IMG_2591 IMG_2590 IMG_2589