មណ្ឌលគិរី៖ កាំភ្លើងR16ចំនួន០១ដើម និងគ្រាប់ចំនួន១៨គ្រាប់ ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី ប្រទះឃើញ នៅក្នុងចំការរបស់គាត់ កាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០១៦ បានយកមកប្រគល់ឲ្យ លោក ឧត្តម សេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាល ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី៣ខែឧសភាឆ្នាំ២០១៦នេះ ។
ប្រជាពលរដ្ឋដែលយកកាំភ្លើងR16 និងគ្រាប់ចំនួន១៨មកប្រគល់ជូនដល់ស្នងការ នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី មានឈ្មោះ វាំង អឿន ភេទប្រុសអាយុ៤៨ឆ្នាំ ជាជនជាតិខ្មែរ មុខរបជាកសិករ ។
លោក ឧត្តម សេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី បានថ្លែងអំគុណដល់លោក វាំង អឿន ដែលបានយកកាំភ្លើង មកប្រគល់ជូន ស្នងការនគរបាលខេត្តមណ្ឌលគិរី និងជាពលរដ្ឋដល់ល្អ ក្នុងកាចូលរួមគោរពរនូវច្បាប់ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ដើម្បីរក្សានូវសន្តិសុខ និងសណ្តាប់របស់យើងទាំងអស់គ្នា។
បន្ទាប់មក លោកឧត្តមសេនីយ៍ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី បើប្រទះឃើញនៅអាវុធជាតិផ្ទុះ សូមយកមកប្រគល់ដល់អាជ្ញាធរនៅក្នុងមូលដ្ឋានរឺ យកមកប្រគល់ជូនដល់ស្នងការ នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី ។ ហើយបើសិនប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសូមកុំប៉ះពាល់ ត្រូវដាក់ស្លាក់សញ្ញា និងរាយការណ៍មកអាជ្ញាធរមូលដ្ឋានដែលជិតបំផុត ជៀសវាងយកគ្រាប់ទាំងនោះទៅដុត និងយកទៅដំ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។
ក្រោយមក លោក ឧត្តម សេនីយ៍ត្រី តូច យ៉ុន បានឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដល់ លោក វាំង អឿន ជាពលរដ្ឋដ៏ល្អ ដើម្បីលើកទឹកចិត្តផងដែរ ៕ ដោយប៊ូស្រា