ខេត្តស្វាយរៀងៈលោកជំទាវម៉ែនសំអនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឺទ្ធសភានិងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ឆ្នាំ២០១៦របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកាលពីព្រឹកថ្ងៃទី៤ខែឧសភាឆ្នាំ២០១៦នៅសាលប្រជុំទន្លេវៃគោក្រុងស្វាយរៀង។
លោកជំទាវម៉ែនសំអនឧបនាយករដ្ឋមន្ត្រី បានថ្លែងថាយោងតាមរបាយការណ៏របស់ឯកឧត្តមម៉ែនវិបុលអភិបាលខេត្តនិងតំណាងក្រុមការងារថ្នាក់ស្រុកសូមធ្វើការកោតសសើរចំពោះក្រុមការងារថ្នាក់ជាតិទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញការងារចុះមូលដ្ឋានជាពិសេសការចូលរួមយ៉ាងសកម្មក្នុងវេទិការសាធារណះដែលយើងបានធ្វើការគ្រប់ក្រុងស្រុកនិងនៅតាមឃុំសង្កាត់មួយចំនួនធំក្នុងខេត្ត។
លោកជំទាវម៉ែនសំអនបន្តទៀតថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានខិតខំបំពេញការងារយា់ងសកម្មមិនខ្លាចនឿយហត់ដើម្បីបំរើប្រជាពលរដ្ឋអភិវឌ្ឃន៏ប្រទេសជាតិរីកចំរើនលើគ្រប់វិស័យនិងការពារបូរណភាពដែនដី។
លោកជំទាវក៏បានបន្ថែមទៀតថាដើម្បីពង្រឹងការងាររបស់យើងអោយកាន់តែមានប្រសិទ្ធភាពនិងសម្រេចអោយបានជោគជ័យយើងត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗមួយចំនួនដែលរាជរដ្ឋាភិបាលបានដាក់ចេញនិងត្រូវបន្តជម្រុញអោយបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ធ្វើការកំណែទម្រង់ស៊ីជំរៅកាត់បន្ថយភាពអសកម្មរបស់មន្ត្រីថ្នាក់ដឹកនាំដោយបន្តការអនុវត្តតាមទិសស្លោក(ឆ្លុះកញ្ចក់ងូតទឹកដុសក្អែលព្យាបាល)។ហើយជាពិសេសតាមបណ្ដាមន្ទីនានាជុំវិញខេត្តក្នុងនោះមន្ទីកសិកម្មមន្ទីអប់រំយុវជននិងកីឡាមន្ទីការងារបណ្ដុះបណ្ដាលនិងវិជ្ជាជីវះមន្ទីសុខាភិបាលមន្ទីសង្គមកិច្ចមន្ទីថាមពលរ៉ែមន្ទីរៀបចំដែនដីនគរូបនីយកម្មនិងសំណង់មន្ទីធនធានទឹកនិងកងកំលាំង ប្រដាប់អាវុធខេត្តសុទ្ធតែជាអ្នកផ្ដល់សេវាជូនប្រជាពលរដ្ឋហើយត្រូវបន្តយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឪកាសនោះក្នុងនាមរាជរដ្ឋាភិបាលសូមអស់លោកលោកស្រីចូលរួមក្នុងយុទ្ធសាស្ត្រការជួយផ្ដល់ទឹកជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តស្វាយរៀងដែលកំពុងប្រឈមការខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃនិងសូមរំលឹកនូវប្រសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាក់ថ្នាក់ត្រួវចាត់វិធានការណ៏ជាបន្ទាន់បំផុតនិងធានាថាមិនបណ្ដោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់ទឹកនៅពេលដែលយើងបានដឹងនោះឡើយ។