ពោធិសាត់៖ នៅថ្ងៃទី២១ខែឧសភាឆ្នាំ២០១៤ឯកឧត្តមធនិនអភិបាលនៃគណអភិបាលខេត្តពោធិសាត់ ពបានអញ្ជើះជួបសំណេះសំណាលជាមួយមន្ត្រី ការិយាលយ័ជុំវិញស្រុក កងកំលាំងប្រដាប់អាវុធ និង លោកមេឃុំ គ្រប់ក្នុងស្រុកក្រគរ សរុបចំនួន ៨៤នាក់ ។ មានមតិសំណេះសំណាលឯកឧត្តមម៉ៅ ធនិន បន្ទាប់ពីបានស្តាប់នូវសេចក្តីរាយគ្រប់សព្វ ឯកឧត្តមបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកគ្រប់លំដាប់ថ្នាក់ដែលធ្វើឲ្យមានការ អភិវឌ្ឍន៏ដោយសារតែមានភាព ឈ្លាសវៃ ប៉ិនប្រសប់ក្នុងការដឹកនាំរបស់ថ្នាក់ដឹកនាំ ស្រុក ឃុំ ភូមិមានការគាំទ្រនិងមានការចូលរួម ។
ការដឹកនាំបច្ចុប្បន្នត្រូវចែកចេញជាពីរទីមួយ គឺជាការដឹកនាំនយោបាយទីពីរការដឹកនាំរអភិវឌ្ឍន៏ការអភិវឌ្ឍន៏ក្នុងស្រុកក្រគរមានប្រពន្ធ័ធារាស្ត្រ រមណីយដ្ឋាននិងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ដើម្បីពន្លូតនិងពន្លឿន នៃការីកចំរើនឲ្យបានជូលជ្រៅ ក្នុងបេះដូងជូនប្រជាពលរដ្ឋឲ្យលោកកាន់តែមានជំនឿជឿជាក់មកលើយើងកាន់តែខ្លាំងក្លានោះ ឯកឧត្តមបានលើកបញ្ហានេះមករួមគ្នា ពិចារណា ទាំងអស់គ្នា ក្រោមការដឹកនាំរបស់សម្តេចទាំងបី ជាពិសេសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមាតុភូមិកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញទាំងនេះគឺជាភព្វ័សំណាងរបស់យើងទាំងអស់គ្នា ដែលមានថ្នាក់ដឹកនាំល្អ។
ឯកឧត្តមបានមានប្រសាសន៏ថាភាពសុខសាន្តរបស់ប្រជាពលរដ្ឋគឺមានលំនៅដ្ឋានការប្រកបមុខរបររកស៊ីចិញ្ចឹមជវិតត្រឹមត្រូវនៅក្នុងមូលដ្ឋានមានលោកមេស្រុកលោកមេឃុំលោកមេភូមិនិងកលាំងសមត្ថកិច្ចជុំវិញបញ្ហាតួរនាទីតើត្រូវធ្វើដូចម្តេចដើម្បីឲ្យប្រជាពលរដ្ឋកាន់តែដក់ចិត្តនិងមានការស្រឡាញ់មកលើអាជ្ញាធរយើងកាន់ខ្លាំងក្លាថែមទៀតឯកឧត្តមបាន
សំណូមពរឲ្យសមត្ថកិច្ចដោយយកការដឹកនាំទៅតាមការអនុវត្តច្បាប់និងការដឹកនាំទៅតាមយន្តការនៃក្រុមគ្រួសារដែលយើងត្រូវចាត់ទុកពួកគាត់គឺជាសាច់ជាឈាមរបស់យើងដែលយើងដូចនេះយើងត្រូវ ផ្តល់នូវភាពសុខសាន្តជូនពួកគាត់ដែលកំពុងរស់ក្នុងដែនសមត្ថកិច្ចដែលយើងគ្រប់គ្រងទោះជាពួកគាត់រស់ទីណាការយល់អំពីច្បាប់របស់ពួកគាត់គឺនៅមានកំរិតឯកឧត្តមបានសំណូមពរពេលដែលប្រជាពលរដ្ឋមានបញ្ហាខុសឆ្គងអ្វីក៏ដោយហៅពួកគាត់មកអប់រំជាលក្ខណ:គ្រួសារបើគាត់នៅតែមិនរាងចាលទេនោះត្រូវអនុវត្តតាមវិធានការច្បាប់។
តមកឯកឧត្តមអភិបាលខេត្តពោធិ៍សាត់បានចុះ ពិនិត្យមើលការលក់ដូររបស់ប្រជាពលរដ្ឋក្នុងផ្សារក្រគរមិនតែប៉ុណ្ណោះឯកឧត្តមបានជូនថវិកា ដល់ស្ត្រីម៉េម៉ាយជនទីទល័ក្រ និង អ៊ុំចាស់ៗ ដើម្បីបានធ្វើបុណ្យទាន និងគេ នៅតាមទីវត្តអារាម ។