ឧត្តរមានជ័យ៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីមានភ្លៀងហើយត្រូវរន្ទះបាញ់កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។សមត្ថកិច្ចប៉ូលិស បានអោយដឹងថា ក្មេងប្រុសរងគ្រោះ ដែលត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់នោះ មានឈ្មោះ សឿ ពិសី ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅក្នុងភូមិភ្លង់ចាស់ សង្កាត់បុសស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។សមត្ថកិច្ចប៉ូលិស បានឲ្យដឹងទៀតថា តាមការអោយដឹងពីឪពុកម្តាយក្មេងរងគ្រោះថា ក្នុងហេតុការនោះ ក្មេងប្រុសរងគ្រោះកំពុងជ្រកភ្លៀងនៅខាងក្នុងផ្ទះ ហើយក៏ត្រូវរន្ទះបាញ់ដល់ក្នុងផ្ទះបណ្តាលឲ្យក្មេងរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ក្រោយពីមានហេតុការណ៍រន្ទះបាញ់ សមត្ថកិច្ចយើងបានចុះទៅត្រួតពិនិត្យដល់កន្លែងកើតហេតុ ក្មេងប្រុសរងគ្រោះពិតជាត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់ពិតប្រកដមែន ហើយសមត្ថកិច្ច បានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕