ខេត្តកំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋចំនួន១៨ខ្នងបានរងការខូចខាត ក្នុងនោះ៤ខ្នងបានរំលំបាក់រៀបដល់ដី ដោយភ្លៀងព្យុះ និងខ្យល់កន្ត្រាក់។ គ្រោះធម្មជាតិ នេះបានកើតឡើង នៅវេលាម៉ោង៥និង៣០នាទីរសៀលថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០១៦ នៅភូមិត្រដោក និងភូមិប្រឡាយ មាស ឃុំប្រឡាយមាស ស្រុកកំពង់លែង នៅក្នុងហេតុការណ៏នេះមិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះនោះទេ។លោក ប៉ាល់ ជឿន អធិការនគរបាល ស្រុកកំពង់លែងបានអោយថា៖ នៅពេលកើតហេតុ ម៉ោងប្រមាណជាង៥រសៀល មានភ្លៀង និងខ្យល់ព្យុះកន្ត្រាក់ បានបោកបក់មកលើភូមិចំនួន២ គឺភូមិត្រដោក និងភូមិប្រឡាយមាស ក្នុងរយៈពេលប្រហែលជាងកន្លះម៉ោង ទើបស្ងប់ខ្យល់ទៅវិញ ដោយអោយខូចខាតផ្ទះរលំបាក់រៀបដល់ដីចំនួន៤ខ្នង និង១៤ខ្នងទៀតរបើកដំបូល និងជញ្ជាំង គឺនៅភូមិត្រដោក បានរលំបាក់រៀបដល់ដី ៣ខ្នង និងរបើកដំបូល និងជញ្ជាំង ១១ខ្នងចំណែកភូមិប្រឡាយមាស វិញបានរលំបាក់រៀបដល់ដី១ខ្នង និងរបើកដំបូលនិងជញ្ជាំង ៣ខ្នង ប៉ុន្តែនៅក្នុងហេតុការណ៍នេះ ប្រជាពលរដ្ឋទាំង២ភូមិពុំមានអ្នកណារងគ្រោះថ្នាក់នោះទេ។
លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហម ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ ស្រដៀងគ្នា ថាៈ នៅថ្ងៃទី ៤ ខែឧសភា នេះ សាខាកាបាទក្រហមខេត្ត នឹងនាំយកអំណោយសង្គ្រោះបន្ទាន់ទៅចែកជូនប្រជាពលរដ្ឋទាំង១៨គ្រួសារ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ដែលរងគ្រោះដោយធម្មជាតិនេះហើយ៕