​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ត​កុង​ទី​ន័​រ​កំពុង​បទ​ឆ្លងផ្លូវ​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ ​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៤​នាក់​

0

ភ្នំពេញ៖យុវជនប្រុសស្រី៤នាក់បានរងរបួសធ្ងន់និងស្រាល ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ខណះដែលពួកគាត់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុករថយន្តកុងទីន័រ ដែលកំពុងបទឆ្លងផ្លូវចំពីមុខពេញទំហឹង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខសាលា ប៊ែលធី (ច្រមុះជ្រូកស្ទឹងមានជ័យ) តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា ដំបូងឡើយគឺមានរថយន្តកុងទីន័រ ពណ៌ស ពាក់ស្លាកលេខ កោះកុង 3A.0509 បានបើកបរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បួងទៅជើង ខណះមកដល់កន្លែងកើតហេតុក៏បានបទឆ្លងផ្លូវទៅលិច(បំណងទៅផ្លូវវេងស្រេង) បន្ទាប់ពីបទឆ្លងបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានយុវជនប្រុសស្រី៤នាក់ ជិះម៉ូតូម៉ាកហង់ដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CV.4447 ជិះឌុបគ្នាតាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿនល្មម ពេលមកដល់ចំណុចកើតហេតុមិនបានប្រយ័ត្ឋនិងមិនបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្តកុងទីន័រចំពីមុខពេញទំហឹងតែម្ដង បណ្ដាលឲ្យមនុស្សប្រុសម្នាក់ដែលឌុបរងរបួសធ្ងន់ រីឯនារី៣នាក់ដែលអង្គុយពីក្រោយរងរបួសស្រាល។photo_2016-06-04_06-52-21 photo_2016-06-04_06-52-18 photo_2016-06-04_06-52-13
ប្រភពដដែលបានបន្តថា បន្ទាប់មកក៏មានរថយន្តសាមុយបានមកដឹកជនរងគ្រោះទាំងរបួសធ្ងន់និងស្រាលទៅមន្ទីពេទ្យដើម្បីសង្គ្រោះភ្លាមៗ ដោយឡែកម្ចាស់រថយន្តកុងទីន័របានបើកទ្វារត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូនោះទៅរក្សាទុកនៅស្នងការដ្ឋានចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ។ដោយៈជីម ភារ៉ា