​ថ្នាក់ដឹកនាំ​ខេត្ត​មណ្ឌល​គី​រី​បាន​នាំយក​ថវិកា​របស់​គណៈ​កម្ម​ការ​មួលដ្ឋាន​សមា​គម​ន៍​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ ខេត្តមណ្ឌលគិរី ចំនួន​៤​លាន​៥​សែន​រៀល ប្រគល់​ដល់​គ្រួសារ​សព លោកស្រី ទិ​ត សុធា​រី​

0

 

មណ្ឌលគិរី៖នៅរសៀលថ្ងែទី៤ខែឧសភាឆ្នាំ២០១៦នេះ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងលោក ចឹង សុចន្ថា អភិបាល រងខេត្ត នាយករដ្ឋបាលខេត្ត ព្រមទាំងនាយក នាយករងទីចាត់ការ របស់សាលាខេត្ត មណ្ឌល គីរី បាននាំយកថវិការបស់គណៈកម្មការមួលដ្ឋានសមាគមន៍មន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ ខេត្តមណ្ឌលគិរី ចំនួន៤លាន៥សែនរៀល ប្រគល់ ជូនដល់លោក កេត ចាន់ដេត ត្រូវជាស្វាម៉ី របស់សព លោកស្រី ទិត សុធារី ។សូមបញ្ជាក់ថា លោកស្រី ទិត សុធារី ជាមន្ត្រីរាជការនៅក្នុងសាលាខេត្តមណ្ឌលគិរី មានតួនាទី អនុប្រធានការិយាល័យវិនិយោគខេត្ត ដោយលោកស្រីបានទទួលមរណៈភាព កាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០១៦ ដោយរោគគាពាទ្យ ។photo_2016-06-04_06-53-20 photo_2016-06-04_06-53-17 photo_2016-06-04_06-53-15 photo_2016-06-04_06-53-13
នៅក្នុងពិធីប្រគល់ថវិកាដល់គ្រួសារសព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាល ខេត្តមណ្ឌលគីរី បានមានប្រសាសន៍ ចូលរួមរំលែកនូវមរណៈទុក្ខ យ៉ាងក្រៀមក្រំជាមួយ គ្រួសារសពដែលបានបាត់បង់នូវភរិយាដ៏ល្អ និងជាម្តាយដ៏ល្អ ព្រមទាំងជាមន្ត្រីរាជការដ៏សកម្ម បម្រើការងារ នៅក្នុងសាលាខេត្តមណ្ឌលគីរីនាពេលកន្លងមក ហើយថវិកាដែលយកមកប្រ គល់ ជូននាពេលនេះ សម្រាប់អោយគ្រួសារសពចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី។
បន្ទាប់មក ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត និងលោកអភិ បាលរងខេត្ត បានប្រគល់ថវិកា របស់គណៈកម្មការមួលដ្ឋានសមាគមន៍មន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ខេត្តមណ្ឌលគិរី ចំនួន៤លាន៥សែនរៀល ដល់គ្រួសារសព៕ដោយប៊ូស្រា