ខេត្តកំពត ថ្ងៃទី ០៤.០៥.២០១៦ នេះខ្ញុំរួមនឹងលោកស្នងការរង នឹងលោកអធិការស្រុកទឹកឈូ បាននាំយកអំណោយសម្តេចក្រឡាហោម ស ខេង នឹងឯ.ឧនាយឧ.សេនីយ៏ នេត សាវឿន ចំនួន ១ លានរៀល ដល់លោកព្រិន្ទបាលឯក នាក់ ហ៊ុន មន្ត្រីប៉ុស្ត៏រដ្ផបាលឃុំត្រពាំងសង្កែសំរាប់ព្យាបាលជើងដែលបាក់ក្នុងគ្រោះថ្នាក់ចរាចរណ៏ក្នុងពេលចុះល្បាតតាំងពី ថ្ងៃទី ២៧.០១.២០១៥។ ដោយបានការអន្តរាគមន៏ពីលោកជំទាវ អ៊ុន សុគន្ធា តំណាងរាស្ត្រខេត្តកំពតទៅមន្ទើរពេទ្យនៅខេត្តគៀងយ៉ាង នឹងបញ្ជូនគាត់ទៅព្យាបាលដោយមិនបង់ប្រាក់ ហើយខ្ញុំសន្យាជួយប្រាក់សំរាប់ហូបចុកនៅប្រទេសវៀតណាមចំនួន $ ១០០ ជារៀងរាល់ខែរហូតដល់ជាសះស្បើយ ។ ពួកគាត់គឺជាកំលាំងចលករដែលមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកការពារក្នុងមូលដ្ផាន ។