ខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៥ខែឧសភាឆ្នាំ២០១៦បានអញ្ជើញចូលរួមប្រកាសអភិបាលរងស្រុករមាសហែកដោយតែងតាំងលោកស៊ូម៉ុលឋានន្តរសក្ក័នាយក្រមការថ្នាក់លេខ៦អោយកាន់មុខតំណែងជាអភិបាលរងស្រុករមាសហែកនៃខេត្តស្វាយរៀង។ពិធីប្រកាសនេះបានធ្វើទ្បើងនៅសាលប្រជុំសាលាស្រុកមានការចូលរួមពីោកលោស្រីប្រធានអនុប្រធានន្ទីជុំវីញខេត្តមន្ត្រីរាជការក្នុងស្រុករមាសហែកប្រមាណជាង២០០នាក់ផងដែរ។ថ្លែងនៅក្នុងពិធីនោះលោកម៉ែនវិបុលអភិបាលខេត្តស្វាយរៀងបានជំរុញអោយអភិបាលនិងមន្ត្រីរាជការស្រុករាសហែកត្រូវឧស្សាហ៍ចុះមូលដ្ឋានសួរសុខទុក្ខប្រជាពលរដ្នក្នុងស្រុករបស់ខ្លួនអោយបានញឹកញាប់និងត្រូវខិតខំរៀបចំវេទិការសាធារណះអោយបានគ្រប់ភូមិឃុំដើម្បីក្តាប់ពីបញ្ហាប្រឈមសំណូមពរនិងតម្រូវការនានារបស់ប្រជាពលរដ្នជាពិសេសពេលមានគ្រោះមហន្តរាយអម្មជាតិកើតឡើងត្រូវចុះជួយអន្តរគមន៍ដោះស្រាយអោយបានទាន់ពេលវេលា។មិនតែប៉ុណ្ណោះស្របពេលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់អំពីបញ្ហាកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្នមន្ត្រីរាជការយើងត្រូវធ្វើការផ្សព្វផ្សាយនិងណែនាំប្រជាពលរដ្ននៅមូលដ្ឋានអោយចេះរក្សាទឹកទុកនិងប្រើប្រាស់ក្នុងលក្ខណះសន្សំសំចៃជាពិសេសត្រូវចាត់វិធានការតាមដានត្រួតពិនិត្យប្រមូលព័ត៍មានអំពីបញ្ហាកង្វះទឹកប្រើប្រាស់របស់ប្រជាពលរដ្ននៅតាមូលដ្ឋានភូមិឃុំក្នុងភូមិសាស្ត្រស្រុករបស់ខ្លួននិងត្រូវរាយការជាបន្ទាន់មករដ្នបាលខេត្តដើម្បីខេត្តមានវិធានការដោះស្រាយនិងជួយអន្តរគមន៍បានទាន់ពេលវេលា។លោកម៉ែនវិបុលបានបន្តទៀតថាអាជ្ញធរត្រូវផ្សព្វផ្សាយដលប្រជាពលរដ្នចាប់ពីអាយុ១៥ឆ្នាំទឡើងទៅដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនអោយមកធ្វើអត្តសញ្ញាណបណ្ត័សញ្ជាតិខ្មែរអោយបានគ្រប់ៗគ្នានិងត្រូវជំរុញការងាផ្តល់អត្តសញ្ញាណបណ្ណ័ជូនប្រជាពលរដ្នអោយបានឆាប់រហ័សនិងត្រឹមត្រូវជាពិសេសអត្តសញ្ញណបណ្ណ័ដែលខុសត្រូវកែជូនប្រជាពលរដ្នវិញ៕មិនតែប៉ុណ្ណោះលោកម៉ែនវិបុលក៏បានជំុញដល់មន្ត្រីរាជការត្រូវខិតខំផ្តល់សេវាសាធារណះជូនប្រជាពលរដ្នអោយបានល្អប្រសើរទាំងសេវាតម្រូវការនិងសេវាសំណូមពរដោយអនុវត្តន៍តាមទីសស្លោក(ធ្វើអោយបានលឿននិងមានតល្លាភាព)៕