ខេត្តព្រះសីហនុ៖ប្តីកំណាចមកពីរផឹកវិញដោយសារប្រពន្ឋមិនព្រមរួមដំណេកជាមួយក៏កើតមានចិត្តខឹងយ៉ាងខ្លាំង រហុតឈានដល់ប្រើអំពើហឹង្សារចាប់ប្រពន្ធច្របាច់ករបណ្តាលឲ្យ ស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ហេតុការនេះបានកើតឡើងនៅ វេលាម៉ោង ១២នឹង៣០នាទីរំលងអាទ្រាធឈានចូលថ្ងៃទី០៥ ឧសភា ឆ្នាំ២០១៦នេះ នៅចំណុចក្រុមទី1 ភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់។ជាអកុសល់ ប្តីកំណាច រូបនេះ ក្រោយពេល សម្លាប់ប្រពន្ធរូច រយៈពេលប្រមាណ២ម៉ោង ត្រូវបានកំលាំងនគរបាលប៉ុស្តិ៍ ឃុំបឹងតា ព្រហ្មតាម ចាប់ខ្លួនឃាត់ខ្លួនបាន ខណៈពេលព្យាយាយរត់គេចខ្លូន។
.សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាជនដៃដល់ដែលវាយសម្លាប់ប្រពន្ធខាងលើមាន ឈ្មោះ វើក សារ៉េត អាយុ53ឆ្នាំមុខរបរ សកិករ មានទីលំក្នុងក្រុមទី1 ភូមិភ្នំតូច ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ណាំ ស្រី អាយុ45 ឆ្នាំមុខរបរកសិករ។
ទាក់ទិននឹងហេតុការខាងលើនេះបើតាមការៀបរាប់ពីរសំណាក់កូនស្រីស្ត្រីរងគ្រោះអាយុ១២ឆ្នាំ ដែលបានស្ថិតក្នុងពេលកើតហេតុបានអះអាងថា មួយរយះកន្លងមកហើយ ដែល ឪពុក ម្តាយពុំចុះដំណេកនឹងគ្នា ហើយបានឈ្លោះគ្នាជាញឹក ជាប់។រហូតនៅ យប់កើតហេតុ គ្រាដែលឪពុកមកពីផឹកក្នុងភូមិជាមួយមិត្តភ័ក្រ ក៏បានទាញដៃម្តាយចូលក្នុងបន្ទប់ ប៉ុន្តែត្រូវ ម្តាយ រើបំរាស់ចេញមកក្រៅ ទើបធ្វើអោយឪពុកខឹងយ៉ាងខ្លាំងហើយបានទះមួយកំភ្លៀង បន្ទាប់បានច្របាច់ករនឹងដៃម្ខាងទៀតវាយកំភ្លៀងម្តាយបន្ថែមទៀតរហូតម្តាយគាត់បានស្លាប់ទាំងអង្គុយចងពង់។
កូនស្រីស្ត្រីរងគ្រោះបានបន្តទៀតថាឪពុករបស់ខ្លូនក្រោយបីរបានសម្លាប់ម្តាយខ្លូនរូចក៏បានទាញកាំបិតផ្គាក់ ដើរចុះចេញពីផ្ទះក្នុងគោលបំណងរត់គេចខ្លូនតែក៏ត្រូវ កំលាំងនគរបាលប៉ុស្តិ៍ ឃុំបឹងតាព្រហ្មតាមចាប់ខ្លួនឃាត់ខ្លួនបានវេលាម៉ោង ០៣នឹង៣0 នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៥ឧសភាឆ្នាំ២០១៦នេះ។បច្ចុប្បន្នជនជាប់សង្ស័យ ត្រូវបានសត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនិតីវិធី ចំណែកសព ស្ត្រីរងគ្រោះ ត្រូវបានសាច់ញាត្តិ រូមនិងប្រជាពលរដ្ឋរស់នៅជិតខាងរៀបចំធ្វើបុណ្យតាមប្រពៃនណីផងដែរ៕