​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​ងាក​មក​ទទួល​សេវា​យ៉ាង​គក្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ​បន្ទាប់ពី​បានទទួល​អាគារ​ថ្មី​និង​បំពាក់​បរិក្ខា​ពេទ្យ​ទំនើបៗ​

0

 

ខេត្តព្រះសីហនុ៖4/5/2016,ដោយ ខៀវ សាវ៉ុនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុទាំងអ្នកមានជីវភាពធូរធារទាំងអ្នកក្របាននឹងកំពុងតែងាកមកចាប់អារម្មណ៍និងផ្តល់សេចក្តីទុកចិត្តជាមួយនឹងសេវារបស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុកាន់តែច្រើនឡើងៗជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

តាមប្រភពពីមហាជនទូទៅឲដឹងថា៖មូលហេតុដែលនាំឲប្រជាពលរដ្ឋទូទៅងាកមកទទួលសេវានៅមន្ទីរពេទ្យបង្អែកខាងលើនេះដោយសារតែ៖
១.មន្ទីរពេទ្យមានអាគាថ្មីធំទូលាយ មានបទដ្ឋានស្តង់ដា និងបរិស្ថានល្អ។
២.មន្ទីរពេទ្យមានសំភារៈបរិក្ខាទំនើបៗ ទើបតែបានបំពាក់ថ្មីៗនាំមកពីបរទេស។
៣.មន្ទីរពេទ្យមានមូនិធិសំរាប់ជួយអ្នកក្រខ្វះលទ្ធភាពដែលឧបត្ថម្ភដោយអង្គការ។
4.មន្ទីរពេទ្យមានក្រុមគ្រូពេទ្យមានការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាពនិងមានសីលធម៌វិជ្ជាជីវៈ។ប្រភពបន្ថែមថា៖ជាងនេះទៀតដោយមាន
អ្នកគ្រប់គ្រង ដឹកនាំល្អប្រកបដោយសីលគុណធម៌ទន់ភ្លន់ មនសិការនិងសមត្ថភាពវិជ្ជាជីវៈខ្ពស់,មន្ទីរពេទ្យបង្អែកមួយនេះត្រូវបានសប្បុរសជនជាច្រើនគ្រប់មជ្ឈដ្ឋាន បានជួយជ្រោមជ្រែងឧបត្ថម្ភរហូតដល់មានការអភិវឌ្ឍដូចសព្វថ្ងៃ។photo_2016-06-04_15-18-05 photo_2016-06-04_15-18-02 photo_2016-06-04_15-17-58 photo_2016-06-04_15-17-53

ពាក់ពន្ធ័នឹងការងាកមកគាំទ្រពីមហាជនទូទៅនិងវឌ្ឍនភាពរបស់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនាពេលច្ចុប្បន្ននេះ,លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបញ្ជាក់ឲដឹងដូច្នេះថា៖”បច្ចុប្បន្ននេះអ្នកមកទទួលសេវានៅមន្ទីរពេទ្យបង្អែកមានការកើនឡើងច្រើនព្រោះមន្ទីរមានបរិក្ខាទំនើបៗ។លោកប្រធានមន្ទីរបង្អែកសំណូមពរឲពលរដ្ឋដែលមានជំងឺផ្សេងៗសូមមកទទួលសេវានៅទីនេះឲបានកាន់តែច្រើនថែមទៀតទោះអត់លុយឬមានលុយក៍ទទួលព្យាបាលទាំងអស់។(សូមស្តាប់ការបញ្ជាក់របស់លោកប្រធានមន្ទីរពេទ្យបង្អែក)

លោក បួន ណារិទ្ធ ប្រធានអង្គការលីកាដូខេត្តព្រះសីហនុយល់ឃើញថា៖មន្ទីរពេទ្យនេះបច្ចុប្បន្នមានសំភារៈបរិក្ខាពេទ្យទំនើបៗច្រើនណាស់។(ស្តាប់ការលើកឡើងរបស់ លោក បួន ណារិទ្ធ)ចំណែកឯលោក អ៊ូ សារិទ្ធ ប្រធានអង្គការព្រះពុទ្ធសាសនាដើម្បីសុខភាពបញ្ជាក់ឲដឹងដូច្នេះថា៖”អង្គការលោកមានកញ្ចប់មូលនិធិសំរាប់ជួយដល់អ្នកក្រីក្រខ្វះលទ្ធបង់ថ្លៃព្យាបាលនៅតាមមន្ទីរពេទ្យឬមណ្ឌលសុខភាព។មូលនិធិទាំងនេះបានទទួល40%ពីរាជរដ្ឋាភិបាលនិង60%ទៀតបានទទួលពីម្ចាស់ជំនួយនានា។ដោយឡែកក្រុមប្រជាពលរដ្ឋដែលបានទៅសំរាគព្យាបាលនៅមន្ទីរពេទ្យបង្អែកខាងលើនេះលើកឡើងស្រដៀងៗគ្នាថា៖”មន្ទីរនេះបច្ចុប្បន្នល្អហើយទំនើប គ្រូពេទ្យយកចិត្តទុកដាក់ ហើយអត់លុយក៍ទទួលព្យាបាលឲដែរ”។
ពួកគាត់បន្ថែមថា៖”បើបងប្អូនណាឈឺសូមមកទទួលការព្យាបាលនៅពេទ្យបង្អែកខេត្តព្រះសីហនុមកទោះអត់លុយក៍ពេទ្យព្យាបាលឲដែរព្រោះនៅទីនេះមានមូលនិធិសំរាប់ជួយអ្នកក្រ”។