​ឯកឧត្តម សឹង សំណាង មេបញ្ជាការ​កងទ័ពអាកាស​ចែក​ទឹកស្អាត​ចំនួន​៣៦៥០០​លីត្រ​ ​ជូន​ប្រជាពលរដ្ឋ​ភូមិ​ព្រះរាម​រង្សី​ចំនូ​ន​២៨៧​គ្រួសារ​

0

ខេត្តកំពង់ឆ្នាំង៖ អនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៥
ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ សឹង សំណាង មេបញ្ជាការកងទ័ពអា
កាស ក្រុមការងារថ្នាក់កណ្តាល និងជាប្រធានក្រុមការងារចុះជួយឃុំជ្រៃបាក់ ស្រុករលា
ប្អៀរ និងឯកឧត្តមជាប្រតិភូក្នុងក្រុមការងារ សហការជាមួយអាជ្ញាធរស្រុក ឃុំ និងសមត្ថ
កិច្ច បានចុះចែកទឹកស្អាតចំនួន៥រថយន្ត ស្មើនិង៣៦៥០០លីត្រ ជូនដល់ប្រជាពលរដ្ឋចំនួ
ន២៧៣គ្រួសារ នៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់។
លោក សោម វឺន អភិបាលស្រុករលាប្អៀរ បានអោយដឹងថា៖ ភូមិព្រះរាមរង្សី ជាភូ មិមួយដែល មានប្រភពទឹកខ្សត់ខ្សោយជាងគេនៅក្នុងរដូវវស្សា ព្រោះតែចីកអណ្តូងមិន
ចេញទឹក ដោយឡែកនៅក្នុងរដូវប្រាំងវិញគឺប្រជាពលរដ្ឋនៅក្នុងភូមិ៩០ភាគរយខ្វះទឹកប្រើ
ប្រាស់ ហើយនៅក្នុងរដូវក្តៅនេះវិញគឺប្រជាពលរដ្ឋជួបលំបាកកាន់តែខ្លាំង។
ដោយមើលឃើញការលំបាកបែបនេះហើយ ទើបឯកឧត្តម នាយឧត្តមសេនីយ សឹង សំណាង មេបញ្ជាការកងទ័ពអាកាស ក្រុមការងារថ្នាក់កណ្តាល និងជាប្រធានក្រុមការ ងារចុះជួយឃុំជ្រៃបាក់ ស្រុករលាប្អៀរ និងឯកឧត្តមជាប្រតិភូក្នុងក្រុមការងារ បាននាំយក
រថយន្តដឹកទឹកស្អាតចំនួន៥គ្រឿង មានរថយន្តរបស់កងរាជអាវុធហត្ថខេត្ត១គ្រឿង របស់
មន្ទីសាធារណៈខេត្ត២គ្រឿង និងរបស់ការដ្ឋានកិនថ្មភ្នំទទឹង២គ្រឿង ដឹកទឹកស្អាតចំនួន
៣៦៥០០លីត្រ ចែកជូនប្រជាពលរដ្ឋនៅក្នុងភូមិព្រះរាមរង្សីចំនួន២៧៣គ្រួសារ។
ឯកឧត្តម នាយឧត្តមសេនីយ សឹង សំណាង មេបញ្ជាការកងទ័ពអាកាស ក្រុមការ ងារថ្នាក់កណ្តាល និងជាប្រធានក្រុមការងារចុះជួយឃុំជ្រៃបាក់ បានថ្លែងអោយដឹងថា៖ អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពស់ខ្ពង់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា
យករដ្ឋមន្ត្រី បានអោយអាជ្ញាធរ និងក្រុមការងារគ្រប់ជាន់ថ្នាក់ចុះជួយ ខេត្ត ស្រុកនិងឃុំ ត្រូវតែចុះចែកទឹកជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានដែលខ្វះខាតទឹក គឺមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ខ្វះទឹកប្រើប្រាស់ឡើយ។DSC03086 DSC03095 DSC03106 DSC03101
ឯកឧត្តមក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមប្រុងប្រយត្ន័ភ្លើងផ្សែងមាន
ការប្រើប្រាស់ចង្ក្រានអុសធ្យូង និងការប្រើប្រាស់ចន្តអគ្គីសនី កុំអោយភ្លើងឆេះផ្ទះ ទន្ទឹម
នេះដែរ ក៏ត្រូវប្រុងប្រយត្ន័ ភ្លៀងខ្យល់ ផ្គររន្ទះ នៅរដូរវស្សានេះ កុំមានគ្រោះថ្នាក់ដល់កូន
ចៅ និងផ្តាំផ្ញើរផងដែរដល់អាជ្ញាធរមូលដ្ឋាន ត្រូវរាយការណ៍អោយបានទាន់ពេលវេលាទៅថ្នាក់លើ ដើម្បីជួយដោះស្រាយរាល់សំណូមពរ និងការលំបាកជូនប្រជាពលរដ្ឋ ដោយ
មិនត្រូវអោយប្រជាពលរដ្ឋណាម្នាក់អត់បាយ ឬអត់ទឹកប្រើនោះឡើយ៕