ស្រុកកំពង់ត្រាច៖នៅព្រឹកថ្ងៃទី០៥/០៥/២០១៦លោក អ៊ូខន អភីបាលរង ស្រុកកំពង់ត្រាច និងក្រុមការងារស្រុក ឃុំ បានចុះមកប្រគល់ផ្ទះខ្នងដែលទើបសាងសង់ហើយ និងថវិកាមួយចំនូន
ជូនដល់ អ៑ុស្រី សំ ជីម អាយុ៦៨ឆ្នាំ គាត់ចាស់ជរាគ្មានទីពឹង ស្ថិតនៅភូមិឫស្សីស្រុក ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ក្នុងនាមខ្ញុំជាអីបាលរងស្រុក មួយរូប សូមថ្លែងអំណគុណចំពោះលោក លោកស្រី ក្រុមការងារដែលមានសន្តានចិត្តស្រះថ្លាជួយឩបត្ថម្ភថវិកា ជួយដល់ អ៑ុស្រី សំ ជឹម ដែល កំពុងជួបលំបាក និងខ្វះខាតជីវភាពរស់នៅ បន្ទាប់ពីប្រគល់ផ្ទះជូនអុ៑ស្រីរួច លោក អ៊ូ ខន អភីបាលរងស្រុកក៏ បានបន្តដំណើរមក ពិនិត្យអណ្តូងទឹកលូមួយកន្លែងទៀតដែលបងប្អូនប្រើប្រាស់ឃើញថាទឺកជិតរីងហើយ ស្ថិតនៅភូមិកោះស្នូក ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាចផងដែរ។អត្ថបទ លោកអ៊ួង វឹង