ភ្នំពេញ៖ ចោរស្រីវ័យក្មេងម្នាក់ក្នុងចំណោមបក្សពួក3នាក់ត្រូវបានប្រជាជនចាប់បានបន្ទាប់ពីចោរស្រីវ័យក្មេងរូបនេះបានធ្វើសកម្មភាពលួចទូរស័ព្ទដៃគេ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០១៤នៅចំណុចផ្សារងិនអាន(ហៅផ្សារទំនប់ជិតរង្វង់ម៉ូលកាំកូស៊ីធី)ស្ថិតក្នុងភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
ជនសង្ស័យដែលជាចោរវ័យក្មេងហើយត្រូវប្រជាជនចាប់ប្រគល់អោយសមត្ថកិច្ចនោះឈ្មោះជាតិតូចភេទស្រីអាយុ១៤ឆ្នាំមានស្រុកកំណើតនៅភូមិដីក្រហមឃុំត្រកៀតស្រុកបាទីខេត្តតាកែវបច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។ចំណែកជនរងគ្រោះដែលត្រូវចោរស្រីវ័យក្មេងបានលួចយកទូរស័ព្ទទាង2នាក់នោះទី១ឈ្មោះនឿនធារីភេទស្រីអាយុ២១ឆ្នាំមុខរបរជាងសំណង់មានស្រុកកំណើតនៅភូមិស្វាយអាត់ឃុំស្វាយជ្រៃស្រុកស្វាយអន្ទរខេត្តព្រៃវែងស្នាក់នៅក្នុងការដ្ធានសំណង់ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះទី2ឈ្មោះស៊ូសាទីភេទស្រីអាយុ២៧ឆ្នាំមុខរបរលក់បន្លែស្នាក់នៅសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។បើតាមប្រភពព៌តមានបានអោយដឹងថាះមុនពេលកើតហេតុជនរងគ្រោះទី១កំពុងទិញបន្លែរបស់ជនរងគ្រោះទី2ពេលនោះជនសង្ស័យក៏បានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃជនរងគ្រោះទាំង2នាក់ហើយក៏ដើរចេញទៅពេលដែលជនសង្ស័យរូបនោះធ្វើសកម្មភាពលួចយកទូរសព្ទដៃជនរងគ្រោះទាំង2នាក់នោះត្រូវបានអ្នកជិតខាងឃើញ
ពេលនោះអ្នកជិតខាងក៏បានដើរទៅសួរពេលដែលជនរងគ្រោះមើលកាបូបស្រាប់តែឃើញបាត់ទូរសព្ទក៏នាំគ្នាផ្អើលឆោឡោឡើងហើយក៏បាននាំគ្នាដេញចាប់ចោរស្រីវ័យក្មេងនោះបានម្នាក់ក្នុងចំណោមបក្សពួក3នាក់ប្រគល់អោយសមត្ថកិច្ចតែម្ដង។ជនសង្ស័យត្រូវបានសមត្ថកិច្ចនគបាលបុស្ដ៏ទួលសង្កែកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ធាននគបាលខណ្ឌឬស្សីកែវដើម្បីចាត់ការតាមច្បាប់។ចំណែកទូរសព្ទត្រូវបានសមត្ថកិច្ចប្រគល់អោយម្ចាស់គេវិញ៕