ស្ទឹងត្រែង៖ប្រជាពលរដ្ឋចំនួន១៩គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់ និងជនចាស់ជរាចំនួន៤នាក់រស់នៅចំណុចកំប្លាង ក្នុងភូមិ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ទទួលបានអំណោយការបាតក្រហមកម្ពុជាតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងនៅថ្ងៃទី០៤ឧសភាឆ្នាំ២០១៦។
លោកថោងស្រាន់អភិបាលស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា៖គ្រូសាររងគ្រោះដោយសារខ្យល់ព្យុះនិងជនចាស់ជរាទទួលបានអំណោយដូចគ្នា ក្នុងមួយគ្រួសារមានអង្ករ៣០គីឡូក្រាម មី១កេះត្រីខ១០ កំប៉ុង តង់១ និងឃីតមួយកញ្ចប់ ។
លោកអភិបាលស្រុកបន្ថែមថាៈប្រជាពលរដ្ឋរស់នៅក្នុងភូមិចំការលើចុំណុចកំប្លាងនេះមានចំនូន៨៣គ្រួសារមានមុខរបរធ្វើស្រែចំការហើយត្រូវបានខ្យល់កន្ទ្រាក់ផ្តួលរំលំកាលពីម៉ោង៤រសៀលថ្ងៃទី០២ ឧសភាឆ្នាំ ២០១៦កន្លមកថ្មីៗនេះធ្វើឲ្យ រលំផ្ទះចំនួន៤ខ្នង ធ្លាក់ពីលើជើងតាង៤ខ្នងនិងរបើកដំបូលមូយ១១ខ្នងផ្ទះ។លោកថោងស្រាន់អភិបាលស្រុកបញ្ជាក់ទៀតថា៖ផ្ទះដែលរងការខូចខាតនេះត្រូវបាន កំលាំងកងរាជអាវុធហត្ថនិងកំលាំងនគបាលបានចុះទៅជួយជួសជុល ដើម្បីឲ្យពួកគាត់បានស្នាក់នៅឡើងវិញបានជាបន្តបន្ទាប់ ។លោកសុះ ណាអ៊ីនជនរងគ្រោះបានបញ្ជាក់ថា៖ កំលាំងសមត្ថកិច្ចបានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុ លើករណីនេះភ្លាមៗដែរក្រោយពីព្យុះបង្កឲ្យមានគ្រោះមហន្តរាយនេះតែមិនមានរងរបួសដល់មនុស្យទេ ក្រុមការងារកំពុងសហការគ្នាធ្វើការជួយសាងសងឡើងវិញហើយ ។
លោកថាៈ នេះជាលើកទី១ ហើយយនៅក្នុងឃុំចំការលើខេត្តស្ទឹងត្រែងក្នុងឆ្នាំ ២០១៦នេះ ដែលរដូវវស្សាចូលមកដល់ កើតមានខ្យល់កន្ត្រាក់ ធ្វើឲ្យបាក់បែកផ្ទះសំបែងរស់នៅរបស់ប្រជាពលរដ្ឋ។លោកម៉ុមសារឿន អភិបាលខេត្តស្ទឹងត្រែង បានសំដែងការសោកស្តាយចំពោះការខូចខាតបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយដោយសារខ្យល់កន្ទ្រាក់នេះ។លោកអភិបាលខេត្តបានធ្វើការអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដាច់ស្រយាលនេះ ត្រូវលើកកំពស់ការប្រុងប្រយ័ត្ន នៅក្នុងរដូវវស្សាពេលមានព្យុះ និងភ្លៀងនេះ ធ្វើយ៉ាងណា បញ្ជៀសកុំឲ្យកើតមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងថែរក្សាសុខភាពរស់នៅឲ្យបានល្អ ។សូមបញ្ជាក់ថា៖ឃុំចំការលើកជាឃុំមួយស្ថិតនៅក្នុងចំណោមឃុំទាំង១១នៅក្នុងស្រុក ថាឡាបរិវ៉ាត់ ដែលមានប្រជាពលរដ្ឋរស់នៅចំណុចកំប្លាងនេះមានចំនួន៨៣គ្រួសារមានចំងាយពីទីរួមស្រុកជាង៣០គីឡូម៉ែត្រ៕