កំពង់ធំ; នៅទ្រឹកថ្ងៃទី០៥ ខែឱសភា ឆ្នាំ២០១៦ នៅមណ្ឌលកាតបាទក្រហមកម្ពុជា លោកជំទាវ ជាំដារិនី អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមហ៊ុន ម៉ានី ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិបានប្រគល់កុំព្យូទ័រជូនសហភាពសហព័ន្ធយុជនកម្ពុជាខេត្តកំពង់ធំ ។
លោក ជា វ៉ាន់ចាន់ ប្រធាន ស. ស.យ.កខេត្ដកំពង់ធំបានឲ្យដឹងថា ខ្លូនលោកពិតជាមានក្ដីរីករាយក្រៃលែងដោយបានអញ្ជើញលោកជំទាវ ជាំ ដារិនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនោះដែលសហភាពសហពន្ធយុវជនកម្ពុជាសម្រេចបាននូវបេសកកម្មរបស់ខ្លួនយ៉ាងច្រើនក្នុងបុព្វជាតិនិងមាតុភូមិដល់ផូផង់របស់យើង ទោះបីសភាពសហពន្ធយុវជនកម្ពុជាខេត្ដកំពង់ធំកំពុងតែប្រឈមជាមួយបញ្ហាជាច្រើនទាំងផ្នែកគ្រប់គ្រង និងធនធានថវិការក្ដីក៏ស.ស.យ.កខេត្ដនៅតែបន្តបំពេញបេសកកម្មរបស់ខ្លួនមិនខ្លាចនឿយហត់នោះទេជាក់ស្ដែងគណះអភិបាលខេត្ដ ក្រមប្រឹក្សារខេត្ដ ព្រមជាមួយកិច្ចសហការណ៍ពីស្ថាប័នមន្ទីរជំនាញជុំវិញខេត្ដសហពន្ធយុវជនកម្ពុជាខេត្ដកំពង់ធំ ក៏អាចរៀបចំព្រឹត្ដិការណ៍សង្ក្រាន្ដថ្មីសំបូរព្រៃគុកលើកទីពីប្រកបដោយភាពជោគជ័យ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្ដកំពង់ធំទាំងអស់ បានចូលរួមដោយស្ម័គ្ររបស់សិល្បះ និសិត្សនិងសិល្បះករដោយមិនខ្លាចពីការនឿយហត់. ស្រលាញ់វប្បធម៍ប្រពៃណីដែលជាដួងប្រលឹងជាតិខែរមិនអាចខ្វះបាននោះ។
លោកក៏បានថ្លែងអគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដម ហ៊ុន ម៉ានី ដែលជាប្រធានសហពន្ធយុវជនកម្ពុជាដែលបានយកចិត្ដទុកដាក់ខ្ពស់ចំពោះ ទាំងស្មារតី និងសម្ភារះដែលមានកុំព្យូទ័រចំនួនបួនគ្រឿង ។
ដោយផនសុជាតិ