មណ្ឌលគិរី៖ ភ្លៀងលាយនឹងខ្យល់កន្ត្រាក់នៅវេលាម៉ោង៣នឹង៣០នាទីថ្ងៃទី០៥មេសាឆ្នាំ២០១៦ បណ្តាលអោយផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងរលំនឹងរបើកដំបូល ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទមបាននិយាយថា ករណីខ្យល់កន្ត្រាក់ខាងលើមិនបណ្ដាលអោយគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែរបើកដំបូល ផ្ទះរបើកដំបូលទាំងស្រុងខ្លះរបើកមួជំហ៊ាង សរុបទាំងអស់ចំនួន១៧ខ្នង់ផ្ទះ នៅភូមិអូរអាម នឹងភូមិឆ្នែង ស្រុក កែវសីមា ។ ម៉ារ៉េត