​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​នឹង​សាខា​កាកបាតក្រហម​ដឹក​ទឹក​ចែក​ជួន​ប្រជា​ពលរ​ដ្ធ​តាម​ខ្នង​ផ្ទះ​

0

ខេត្តកែប; រសៀលថ្ងៃទី៥ខែ ឧសភា ឆ្នាំ ២០១៦លោកឧត្តមសេនីយ៍ត្រី អុីង សំអុល ស្នងការនគរបាលខេត្តនឹងសាខាកាកបាតក្រហម រួមជាមួយលោកស្នងការរង នាយ នាយរងការិយាល័យ អធិការ អធិការរង ប្រធាន អនុប្រធាន ក្រុមចំរុះនគរបាលខេត្ត ចុះជួយប៉ុស្តិ៍រដ្ឋបាលអង្កោលស្រុកដំណាក់ចង្អើរ បានដឹកទឹកចែកជូនប្រជាពលរដ្ធតាមខ្នងផ្ទះ
ចំនួន១០កន្លែង រួមនឹងសាលាបឋមសិក្សា១ខ្នងផងដែរ។ក្នុងភូមិអំពេងអស់ទឹក៣៧ម៉ែត្រគូប
នឹងទឹកសុទ្ធ១០០យួរ។ដោយឡែកសាខាកាកបាទក្រហមខេត្តក៏បាននាំយកទឹក៩ម៉ែតគូបបន្ថែមទៅចែកជូនប្រពលរដ្ធក្នុងភូមិអង្កោលទៀត។សូមបញ្ជាក់ផងដែរថា ក្នុងភូមិទាំងពីរដែលបានទទួលទឹកមានប្រជាពលរដ្ធ ប្រមាណជាង៣០០គ្រួសារ។photo_2016-06-05_08-29-28 photo_2016-06-05_08-29-21 photo_2016-06-05_08-29-18
ក្នុងពិធីនេះ ក៏មានកិត្តិយសដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តម កែន សត្ថា អភិបាលខេត្ត នឹងជាប្រធាន សាខាកាក់បាទ ក្រហមខេត្ត ចូលរួមចែក ជាមួយលោកស្នងការខេត្តចាប់តាំង ពីដើមរហូតដល់ចប់។លោកស្នងការ បានអោយដឹងថា នេះជាការបែងចែក ទឹកជុំទី៤របស់ស្នងការដ្ឋាននគរបាលខេត្ត ដែលចំណាយអស់ទឹកចំនួន១២៣ម៉ែត្រគូបនឹងទឹកសុទ្ធ៣៥០យួរ។លោកបានអោយដឹងថា នឹងបន្តផ្តល់ទឹកជូនប្រពលរដ្ធ រហូតដល់ មានភ្លៀងមានទឹកគ្រប់ទីកន្លែង៕អត្ថបទលោកអ៊ួង វឹង