​ប្រជាពលរដ្ឋនៅក្នុង​ខេត្តក្រចេះ ចូលមកក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច បម្រុង​លួច​កាប់​ឈើ​ត្រូវបាន​ឃាត់​ត្រួតពិនិត្យ និង​ធ្វើ​កិច្ចសន្យា​អោយ​ប​ញ្ឃ​ប់​ការ​បាប់​បំផ្លាញ់​ព្រៃឈើ​ក្នុង​ទឹកដី នៃ​ខេត្តមណ្ឌលគិរី​

0

 

ខេត្តមណ្ឌុលគិរី៖នៅព្រឹកថ្ងៃទី០៤ខែឧសភា ឆ្នាំ២០១៦ មន្ត្រីបរិស្ថានខេត្តមណ្ឌលគីរី ដឹកនាំដោយ លោក ហាន សាខន អនុប្រធានមន្ទីបរិស្ថាន និងជានាយករងដែនជម្រកសត្វព្រៃភ្នំព្រេច បានដឹកនាំកំលាំងចុះល្បាត់នៅក្នុងដែនជំរកសត្វព្រៃភ្នំព្រេច បានឃាត់ត្រួតពិនិត្យប្រជាពលរដ្ឋចំនួន២០នាក់ ដែលរស់នៅក្នុងទឹកដីខេត្តក្រចេះ បានចូលមកបម្រុងនឹងលួចកាប់ឈេីំ ដេីម្បីអារជ្រៀកជាជន្លង់ម្រេច យកទៅលក់ទៅអោយឈ្មួញ។ក្នុងការចុះប្រតិបត្តិការនេះដែរ លោក ហាន សាខន បានប្រាប់អោយដឹងថាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ លោកបានដឹកនាំក្រុមការងាររួមទាំងរូបលោកសរុបចំនួន០៩នាក់ បានចុះល្បាតបង្ក្រាបបទល្មើសផ្សេងៗ នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច រហូតមកដល់ថ្ងៃទី០៤ខែឧសភា ឆ្នាំ២០១៦ បានប្រទះឃើញ ប្រជាពលរដ្ឋចំនួន២០នាក់នេះបម្រុង និងប្រព្រឹត្តបទល្មើស នៅក្នុងដែលជម្រកសត្វព្រៃភ្នំព្រេច ដែលលោកគ្រប់គ្រង លោកក៏បានធ្វេីការឃាត់ត្រួតពិនិត្យ និងធ្វើការណែនាំ ព្រមទាំងធ្វើកិច្ចសន្យាអោយបញ្ឈប់ ការលួចចូលមកកាប់បំផ្លាញព្រៃឈេីក្នុងទឹកដី នៃខេត្តមណ្ឌលគិរី ។photo_2016-06-05_08-30-20 photo_2016-06-05_08-30-24 photo_2016-06-04_18-11-33 photo_2016-06-04_18-11-28
បន្ទាប់មកលោកក៍បានដោះលែងអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយយោងតាមភស្តុតាងជាក់ស្តែងប្រជាពលរដ្ឋទាំង២០នាក់នេះ មិនទាន់បានកាប់បំផ្លាញព្រៃឈេីនៅឡេីយទេ គ្រាន់តែមានវត្តមាននៅក្នុងព្រៃហាមឃាត់តែប៉ុណ្ណោះ។ ចំណែកសំភារៈមួយចំនួនរួមមាន៖ រណាយន្តចំនួន១៤គ្រឿង អន្ទាក់ចំនួន២៥ខ្សែ ត្រូវបានយកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រីឯកាំភ្លេីងស្នប់កែឆ្នៃចំនួន០៦ដេីម លោក និងប្រគល់ជួនទៅស្នងការដ្ឋាននគបាលខេត្តមណ្ឌលគីរីនៅពេលក្រោយ ៕ ដោយប៊ូស្រា