ខេត្តមណ្ឌុលគិរី៖ដើម្បីដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះញែក ក្នងុការប្រើប្រាស់ទឹក និងការធ្វើដំណើជាប្រចាំថ្ងៃផងដែរ នៅព្រឹកថ្ងៃទី០៤ខែឧសភាឆ្នាំ២០១៦នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារ ចុះប្រគល់អណ្តូងស្នប់ទឹកស្អាតចំនួន០២អណ្តូងជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំរយ៉លើ ។ ដែលអណ្តូងទី១ជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម អឹម ឈុន លឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ព្រមទាំងលោកជំទាវ ចំណែកអណ្តូងទី២បានមកពីការគៀងគរពីសប្បុរសជនក្នុងខេត្តមណ្ឌលគិរី និងបើកការដ្ឋានទំនប់រ៉ូបី ប្រវែង៥០០ម ទទឹងចំនួន៥ម ជម្រៅចំនួនចំនួន៣ម ជាថវិការបស់រាជរដ្ឋាភិបាល ព្រមទាំងចុះពិនិត្យការដ្ឋានជួសជុលផ្លូវសង្គ្រោះបន្ទាន់ប្រវែងចំនួន១.៨០០ម ទទឹងចំនួន៥ម ដោយក្រាលល្បាយកំទេចថ្មភ្នំ ស្ថិតនៅក្រុមស្រែជ្រៃ ភូមិណងបួរ ឃុំណងឃីឡឹកក្នុងស្រុកកោះញែក ជាគម្រោងថវិកា របស់មន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បាបមានប្រសាសន៍ថា ឆ្នាំនេះអាកាសធាតុ មានការខុសប្លែងពីឆ្នាំមុនៗ ដោយធ្វើឲ្យទឹកអូរ បឹង ស្ទឹង ជាពិសេសទឹកអណ្តូង នៅតាមបណ្តាខេត្តមួយចំនួនមានទឹកតិច និងមួយចំនួនទៀតត្រូវបានរីង ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្វះទឹកសម្រាប់ទឹកប្រើប្រាស់។ ដោយឡែកនៅក្នុងខេត្តខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានមិនទាន់ខ្វះខាត់សម្រាប់ទឹកប្រើប្រាស់ ហើយការផ្តល់អណ្តូងនៅក្នុងឃុំរយ៉ ជាលើកទី១៩ផងដែរ។បន្ទាប់មកឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុ ជាពិសេសនៅពេលភ្លៀង ត្រូវប្រយ័ត្នចំពោះរន្ទះបាញ់ ហើយគ្រឿងអេឡិចត្រូនិច ដូចជាទូរស័ព្ទដៃ វិទ្យុ និងទូទស្សន៍ត្រូវបិទ ដើម្បីជៀសវាងកុំឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ ក៏ដូចជាអាយុជីវិតមនុស្ស។ក្រោយមកឯកឧត្តម និងក្រុមការងារ បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាមួយចំនួនផ្តល់ជូនក្មេងប្រុសស្រីចំនួន០៣នាក់ ដែលរងគ្រោះដោយសាររន្ទះបាញ់ មកសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកកោះញែក៕ ដោយប៊ូស្រា