កំពត៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកំពង់ត្រាចនិងស្រុកបន្ទាយមាស ខេត្តកំពត បានដែលជួបប្រទះនិងគ្រោះរាំងស្ងួតសឹងតែគ្រប់ទីកន្លែងក្នុងឆ្នាំនេះ បានសម្រេចចិត្ត ច្រូវស្រូវប្រាំងប្រភេទ(អីអ៊ា)របស់ខ្លួនលក់អោយទៅក្រុមឈ្មួញ មកទិញ ហេីយក្រុមដឹកដើរលក់តាមមូលដ្ធាន ពលរដ្ធក៏បាននាំគ្នាទិញ មកធ្វេីជាចំណីសត្វគោ ក្របីនិងសេះទៅវិញ។
គាត់ប្រាប់ថា សូម្បីតែសត្វគោជ្រូកផ្សេងៗរបស់ពួកគាត់ដែលចិញ្ចឹមនោះក៏មានបញ្ហាដែរ អត់ស្មៅ ខ្វះទឹក ។ ឥឡូវនេះពួកគាត់បាននាំគ្នាទៅទិញស្រូវប្រាំងដែលកសិករធ្វើស្រែប្រាំង ខ្វះទឹកគ្មានផ្លែហើយកាត់លក់ជាចំណីសត្វគោ ក្នុងមួយ ដុំមានតំលៃពី ១ពាន់រៀលទៅ ២ពាន់រៀល ។អ្នកដឹកលក់តាមគោយន្ត បានអោយដឹងថា ពួកគាត់ទៅទិញពីម្ចាស់ស្រែ ក្នុងមួយដុំតំលៃ ៥០០រៀល យកមកលក់ក្នុងមួយដុំតំលៃ១០០០ទៅ២០០០រៀល។ប្រជាពលរដ្ឋអ្នកដឹកស្រូវលក់ម្នាក់បានឲ្យដឹងទៀតថា គាត់បានបើកគោយន្ត ដើរមៅនិងទិញស្រូវតាមស្រែកាត់ដឹកយកមកលក់នៅផ្សារកំពង់ត្រាចផ្សារទូកមាសនិង ផ្សារដងទង់ ខេត្ត កំពត។
អ្នកស្រុកដងទង់បានលើឡើងថា គាត់អគុណណាស់ចំពោះ ឈ្មូញដែលទៅទិញស្រូវ (អីអ៊ា)មកលក់ជាចំណីសត្វនេះ ព្រោះអីសព្វថ្ងៃនេះយេីងកំពង់តែជួបនិងគ្រោះរាំងស្ងួត។បេីមិនទិញស្រូវយកទៅឲ្យគោសីុទេ គោរបស់គាត់ត្រូវងាប់។
អភិបាលស្រុកបន្ទាយមាស បានថ្លែងប្រាប់ព័ត៌មានយើងថា លោកមិនបានដឹងទេ ដែលប្រជាពលរដ្ឋ កាត់ស្រូវលក់ជាចំណីសត្វគោក្របីនៅតាមទីផ្សារនោះ ។
លោកបានបន្តទៀតថា ពួកគាត់កាត់ស្រូវដែលជិតប្រមូលផលលក់ ព្រោះប្រហែលជា លក់បែបនេះបានថ្លៃជាងប្រមូលហើយលក់គ្រាប់ស្រូវ ។សូមបញ្ជាក់ផងដែរថា មូហេតុ ពួកគាត់កាត់ស្រូវលក់នេះ ដោយសារតែមានគ្រោះរាំងស្ងួត។អត្ថបទ លោកអ៊ួង វឹង