ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រាជោគជិះម៉ូតូមួយគ្រឿងបញ្ជ្រាស់បុកលោកតាម្នាក់បណ្ដាលឲ្យរងរបូសធ្ងន់កាលម៉ោង២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២១ខែឧសភា ឆ្នាំ២០១៤ នៅចំណុចខាងលិចទូតចិន តាមបណ្ដោយផ្លូវលេខ១៧៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញលោកតាមម្នាក់ជិះម៉ូតូម៉ាកវេវពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1BT-1651 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មម លុះមកដល់ចំណុចកើតហេតុស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកគុបជ្រុង ពាណ៌ទឹកប៉ិច ពាក់ស្លាកលលេខភ្នំពេញ1AC-7019 ធ្វើដំណើរ
បញ្ជ្រាស់គ្នាស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគក្នុងល្បឿនយ៉ាលឿនបានជ្រុលបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យលោកតាជិះម៉ូតូវេវរងរបួសធ្ងន់។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹងទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមចំណែកម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌចំកាមនដើម្បីរងចាំដោះស្រាយពេលក្រោយ៕